កម្សាន្ត៖ ដូចដែលដឹងស្រាប់ហើយថា យាយក្រវីសក់បានទៅកែមុខឲ្យស្អាតជាងមុន ហ្វេនៗជាច្រើនរងចាំមើលមុខមាត់ថ្មីរបស់យាយក្រវីសក់ បន្ទាប់ពីឆ្លងកាត់មុខកំបិតក្រោយមក គាត់ក៏ត្រូវបានអញ្ចើញទៅចូលរួមក្នុងកម្មវិធីកម្សាន្ត 3 Zab ដែលជាប៉ុស្តិ៍ទូរទស្សន៍របស់ថៃ Channel 3 កាលពីថ្ងៃទី ១៤ ខែមិថុនា កន្លងទៅនេះ ។ តែរឿងដែលកាន់ភ្ញាក់ផ្អើលទៅទៀតនោះគឺនូវពេលដែលចេញមុខដើរមកដល់ក្នុងកម្មវិធី Phat Anon ស្ទុះទៅរកវាយ ធ្វើឲ្យយាយក្រវីសក់ភ័យឡើងញ័រ តែតាមពិត Phat Anon គ្រាន់តែយ៉ាងដៃក្នុងន័យលលេងប៉ុណ្ណោះ។
មូលហេតុដែលធ្វើឲ្យ Phat Anon ធ្វើបែបនេះគឺមកពី លោកមិនដឹងទេថា យាយក្រវីសក់ទៅកែសម្ផស្សដោយមិនប្រាប់មុន លោកខ្លាចថាមុខមាត់និងប្រែប្រួល ព្រោះយាយក្រវីសក់នឹងត្រូវបន្តថតដែលគេបានផ្អាកកំឡុងបញ្ហារកូវីត១៩នេះ ហើយលោក Phat Anon គឺជាអ្នកដឹកនាំរឿងនេះផងដែរ។ យ៉ាងណាមិញ សម្រស់យាយក្រវីសក់ បន្ទាប់ពីបានកែមុខរួបមក ឃើញថា សាច់មុខតឹងក្មេងជាងមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]