កម្ពុជា៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានរកឃើញចំនួនកើនឡើងនៃវីរុសកូវីដជាបន្តបន្ទាប់ ទាំងនៅក្នុងរាជធានីភ្នំពេញ​​និង នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។ ក្នុងនោះ មានខេត្តទាំងប៉ុន្មាននេះ បានរកឃើញករណីអ្នកឆ្លងកូវីដ១៩ ក្នុងចំនួនមួយគួរឱ្យបារម្ភផងដែរ៖

ខេត្តកំពត

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១  បានឱ្យដឹងថា អាជ្ញាធរខេត្តកំពតបានរកឃើញបន្ថែមករណីវិជ្ជមានកូវីដ-១៩ ចំនួន២៩ករណី។

ខេត្តកោះកុង

ចំពោះខេត្តកោះកុង គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២នាក់។

ខេត្តព្រៃ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋាន។

ខេត្តកំពង់ចាម

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន​ ៣២ បន្ថែមទៀត។

ខេត្តបន្ទាយមានជ័យ

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់ និងមិនមានជាសះស្បើយនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]