ថៃ​៖ ក្រោយពីបានរៀបការរួចហើយ តារាសម្ដែងស្រី Koi Rachwin កាន់តែសុភមង្គល និងកំពុងតែត្រៀមខ្លួនទទួលសមាជិកថ្មីក្នុងពេលខាងមុខ ខណៈដែលនាងកំពុងតែពរពោះបាន ៥ ខែទៅហើយ។

យ៉ាងណាមិញ បើក្រឡេកមកមើលពីការតែងខ្លួនរបស់នាងពេលកំពុងតែមានផ្ទៃពោះបែបនេះ គឺនៅតែមានភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ជាពិសេស កាលពីថ្មីៗនេះ Koi បានបង្ហាញរូបភាពនៅក្នុងដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ដោយបានចេញមកក្នុងឈុតហែលទឹកពណ៌សរឹបរាង ធ្វើឲ្យឃើញពីពោះធំយ៉ាងច្បាស់ៗ តែអ្វីដែលសំខាន់ រូបរាងរបស់នាងហាក់មិនមានអ្វីប្រែប្រួលនោះទេ ព្រោះនាងនៅតែមានរូបរាងស្អាត សាកសមទៅនឹងឈុតនេះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបញ្ចេញរូបភាពស៊ិចស៊ីបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបង្ហាញពីការពេញចិត្ត ក៏ដូចជា រង់ចាំមើលមុខមាត់សមាជិកថ្មី ដែលជាកូនមាសកូនពេជ្រ របស់នាង និងស្វាមី ក្នុងពេលឆាប់ៗខាងមុខនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Koi 
Koi 
Koi និង ស្វាមី
Koi និង ស្វាមី
Koi និង ស្វាមី
Koi ក្នុងឈុតប៊ីគីនី ពេលកំពុងមានផ្ទៃពោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]