បរទេស៖ មិត្តភក្តិល្អបំផុតរបស់ Hailey នាង Kendall Jenner ពួកគេបានរាប់អាននៅជាមួយគ្នា តាំងពីពួកគេមានវ័យជំទង់ ហើយនៅតែជាមិត្តភក្តិជិតស្និទ្ធបំផុត សូម្បីតែបន្ទាប់ពី Hailey បានរៀបការហើយក៏ដោយ។ យ៉ាងណាមិញ Kendall Jenner បានចូលរួមក្នុងឧស្សាហកម្មបង្ហាញម៉ូតមុនជាង Hailey និងទទួលបានជោគជ័យជាងមិត្តរបស់នាង នៅលើវិថីដើរបង្ហាញម៉ូដ។ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា Kendall ទទួលបានតំណែងជាតារាម៉ូដែលដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។

Hailey Bieber និង Kendall Jenner
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាម៉ូដែលទាំងពីររូបនេះ Hailey Bieber និង Kendall Jenner បានលាក់បាំង ពីប្តី និង មិត្តប្រុសរបស់នាងក្នុងដំណើរកម្សាន្តឯកជនមួយនៅ Mexico កាលពីចុងសប្តាហ៍នេះ។ដោយ Kendall និង Hailey ត្រូវបានគេប្រទះឃើញ លេងនៅក្នុងអាងទឹកក្តៅមួយនៅ Cabo San Lucas Mexico កាលពីថ្ងៃអាទិត្យ។

Hailey និងមិត្តភក្តិ

តារាម៉ូដែលដ៏ស្រស់ស្អាតទាំងពីរដួងនេះ ហាក់រីករាយនឹងវិស្សមកាលជាមួយមិត្តនារីមួយក្រុមនេះណាស់។ ពួកគេថែមទាំង បានជួលវីឡាប្រណីតដែលនៅដាច់ឆ្ងាយពីសមុទ្រហើយសម្រាកលំហែកាយយ៉ាងស្រួលនៅពេលកំពុងត្រាំក្នុងអាងទឹក ។

Kendall 

Kendall មានអាយុ ២៥ ឆ្នាំបង្ហាញពីភាពសិចស៊ីរបស់នាងនៅក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូច។ នាងកំពុងមានទំានាក់ទំនងនឹង អ្នកលេងបាល់បោះ Devin Booker ហើយទើបតែប្រារព្ធខួបមួយឆ្នាំរបស់ពួកគេកាលពីសប្តាហ៍មុន។ ចំណែកឯ Hailey ក៏ស្លៀកឈុតប៊ីគីនីដែលមានពណ៌ស្រស់ឆើតឆាយបង្ហាញពីខ្សែកោង រាងដ៏ស៊ិចស៊ីរបស់នាងផងដែរ។ 

Hailey

ដោយឡែក មួយរយៈចុងក្រោយភរិយារបស់តារាចម្រៀង pop លោកJustin Bieber ដែលមានអាយុ ២៤ ឆ្នាំកាន់តែមានភាពសិចស៊ីជាងមុនបន្ថែមទៀត៕

Hailey និងមិត្តភក្តិ

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]