ចិន៖ អាចនិយាយបានថា តារាស្រីវ័យក្មេង Ju Jingyi គឺជាតារាសម្ដែងមួយរូប ដែលមានរូបសម្រស់ស្រស់សោភា ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ក្នុងពេលដែលនាងចូលប្រឡូកក្នុងសិល្បៈមិនបានប៉ុន្មានផង ប្រជាប្រិយភាពរបស់នាងកាន់តែមានការកើនឡើងជាលំដាប់។

មិនត្រឹមតែប៉ុណ្ណោះ មិនថាចូលរួមនៅក្នុងកម្មវិធីណាមួយឡើយ តារាស្រីរូបនេះ តែងតែបង្ហាញពីភាពទាក់ទាញរបស់ខ្លួន ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់យ៉ាងទាន់សម័យ ព្រមទាំងមានការតុបតែងមុខមាត់យ៉ាងសាកសម ដែលជួយលើកសម្រស់របស់នាងឲ្យកាន់តែមានភាពស្រស់ស្អាត ថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះវិញ តារាស្រី​ Ju Jingyi  ស្រាប់តែបានបង្ហោះរូបភាពរបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើនមានភាពភ្ញាក់ផ្អើលយ៉ាង ព្រោះវាជារូបភាពមិនដូចរាល់ពេលដែលនាងបង្ហាញសម្រស់ស្រស់ស្អាត ជាមួយនឹងការតុបតែងមុខក្រាស់ៗនោះទេ ដោយផ្ទុយទៅវិញ នៅក្នុងរូបនោះ នាងបានបង្ហាញឲ្យឃើញ ពីមុខមាត់ដែលមានការតុបតែងបែបស្រាលៗ ដែលស្ទើរតែឃើញពីក្រែមលាបបបូរមាត់របស់នាង តែប៉ុណ្ណោះ។  

អ្វីដែលសំខាន់នោះគឺ បន្ទាប់ពីបានបង្ហាញហើយ តារាស្រីរូបនេះ ត្រូវបានហ្វេនៗជាច្រើននៅលើបណ្តាញសង្គម បានចូលមកសរសើរពីសម្រស់របស់នាង ថាពិតជាមានភាពស្រស់ស្អាតក្មេងវ័យ គួរឱ្យស្រលាញ់យ៉ាងខ្លាំង ដែលអាចនិយាយបានថា នាងនៅតែមានមន្តស្នេហ៍ស្ទើរតែគ្រប់ទម្រង់រូបភាព ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

 Ju Jingyi 
 Ju Jingyi 
 Ju Jingyi 
 Ju Jingyi 
 Ju Jingyi 
រូបភាព Ju Jingyi ជាមួយនឹងការតុបតែងមុខបែបស្រាលៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]