ភ្នំពេញ៖ ពុកម៉ែបងប្អូនស្គាល់រួចមកហើយ ពិធីករមានថ្វីមាត់ពិរោះរណ្តំដួងចិត្តទស្សនិកជន លោក អេង ឫទ្ធី ដែលត្រូវបានមហាជនកើតកំហឹងធ្វើការរិះគន់ជេររូបលោក ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោក បានធ្លាប់អះអាងថា នៅស្រុកខ្មែរគ្មានជនជាតិវៀតណាមនោះទេ។
តែយ៉ាងណា ជាក់ស្តែង លោក អេង ឫទ្ធី គឺជាពិធីករមួយរូបដ៏មានទេពកោសល្យ និង បទពិសោធន៍ ដែលមានកេរ្តិ៍ឈ្មោះមិនធម្មតានោះទេ ក្នុងនោះ ក្រៅពីអាជីពជាពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន រូបលោក ក៏មានតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងក្រសួងការពារជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីការងារជាអ្នកសិល្បៈ លោក អេង ឫទ្ធី មានឈ្មោះពិតថា ម៉ែន អេង លោកមានតួនាទីឋានៈជា មន្ត្រីឧត្តមសេនីយ៍ត្រីផ្កាយ១ ហើយត្រូវបានតែងតាំង និងតម្លើងឋានៈជាសមាជិក គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា ឋានៈស្មើរអនុរដ្ឋ លេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដែលត្រូវបានឡាយព្រះហស្ថលេខាដោយ ព្រះមហាក្សត្រ ព្រះបាទសម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា ក្រៅពីមុខតំណែងការងារ ទាំងនេះ លោក អេង ឫទ្ធី ក៏មានតួនាទីជាទីប្រឹក្សា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទិសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]