ភ្នំពេញ៖ គូស្នេហ៍កម្លោះសង្ហារមាឌធំលោក យិត មាសឧស្សាហ៍ ហៅ អេដវីននិងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា ត្រូវបានគេដឹងថាទាក់ទងគ្នាដោយបើកចំហរ ព្រមទាំងបង្ហាញនូវសកម្មភាពផ្អែមល្ហែនលើបណ្ដាញសង្គម ធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា។ ជាពិសេស ស្ទើរតែគ្រប់ពេលទៅហើយ ដែលអ្នកទាំងពីនៅក្បែរគ្នា សាងជីវិតគូរួមគ្នាដូចទៅនឹងប្ដីប្រពន្ធគូដទៃយ៉ាងដូច្នោះដែរ។ 

យ៉ាងណាមិញ ស្នេហាធ្លាប់តែល្អូកល្អើន បាត់មុខគ្នាមួយថ្ងៃមិនបាននោះ ថ្មីៗនេះមានរឿងរ៉ាវផ្ទុះយ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញទំនាក់ទំនងរវាងអ្នកទាំងពីរ។ ដោយអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបមួយសន្លឹក អះអាងថាលោក អេដវីន ប្រើអំពើហឹង្សាលើនាង រហូតមានរបួសស្នាមពេញដងខ្លួនយ៉ាងដូច្នេះ។ តែរឿងប្រើអំពើហឹង្សាហើអ្នកមេម៉ាយរូបនេះ មិនបានបញ្ជាក់ពីមូលហេតុដើមទង កើតចេញជាហឹង្សានៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីបង្ហោះរូបមួយន្លឹកនេះរួច ប៉ុន្មានម៉ោងមុននេះ គូស្នេហ៍លោក អេដវីន បានទម្លាយអាថ៍កំបាំង លោកនិងតារាស្រី Rose ធ្លាប់លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាទៀតផង។ មិនតែប៉ុណ្ណោះអ្នកនាង សុទ្ធ បញ្ចកា បានសេសេរសារបន្ថែមយ៉ាងដូច្នេះទៀត

សម្ដីអ្នកនាង សុទ្ធ បញ្ចកា

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
  លោក យិត មាសឧស្សាហ៍ ហៅ អេដវីន
អ្នកនាង សុទ្ធ បញ្ចកា
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ
រូបអ្នកនាង សុទ្ធ បញ្ចកា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យិត មាសឧស្សាហ៍