ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តជាច្រើនក្នុងប្រទេសកម្ពុជាមានការផ្តល់ជូននូវប្រម៉ូសិនផ្សេងៗគ្នា ដើម្បីបង្កើនការលក់របស់ពួកគេ។ មុនពេលទិញរថយន្តថ្មីអតិថិជនបានចំណាយពេលជាច្រើនក្នុងការសិក្សាស្រាវជ្រាវអំពីយីហោ ឬរថយន្តដែលគេចង់ទិញតាមរយៈ internet ព្រោះពួកគេចង់បង្កើនភាពច្បាស់លាស់មុនពេលពួកគេសម្រេចចិត្តទិញរថយន្តថ្មី។ សព្វថ្ងៃនេះ អ្នកទិញរថយន្តភាគច្រើនប្រៀបធៀបអំពី តម្លៃ, មុខងារប្រើប្រាស់, ការធានា និងជាពិសេសនោះគឺប្រម៉ូសិនដែលក្រុមហ៊ុនលក់រថយន្តផ្តល់អោយ។ មុននឹងទិញរថយន្ត មនុស្សភាគច្រើនអានព័ត៌មានយ៉ាងលម្អិតនៅលើប្រព័ន្ធសង្គមផ្សេងៗ ដើម្បីប្រាកដថាពួកគេបានជ្រើសរើសរថយន្តបានត្រឹមត្រូវជាមួយនឹងគុណភាព និងតម្លៃសមរម្យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាលទ្ធផល MG Cambodia កំពុងបង្កើតឱ្យរថយន្តរបស់ខ្លួនមានលក្ខណៈផ្ទាល់ខ្លួន ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញដល់អ្នកប្រើប្រាស់ខ្លាំងឡើងៗ។ រួមបញ្ចូលដូចជាគ្រឿងតុបតែងរថយន្តដែលអតិថិជនអាចប្រើប្រាស់ក្នុងការតុបតែងកែលម្អនៅលើរថយន្តរបស់ពួកគេ។ MG បានទាញយកការលក់របស់ខ្លួនកាន់តែកើនឡើងជាមួយប្រម៉ូសិនរបស់ពួកគេសម្រាប់រថយន្ត MG RX5 និង MG RX8 ដោយផ្តល់ជូននូវគ្រឿងតុបតែងរថយន្តដូចជា: ឈ្នាន់ជើងអូតូសម្រាប់រថយន្ត MG RX8, អូតូឃ្លុបក្រោយ និងឈ្នាន់ជើងសម្រាប់រថយន្ត MG RX5 ព្រមជាមួយកាដូជាច្រើនមុខទៀត។ MG បានបញ្ចុះបញ្ចូលដល់អតិថិជនរបស់ពួកគេតាមរយៈប្រម៉ូសិនបន្ថែមយ៉ាងពិសេស ដើម្បបង្កើនការលក់ និងធ្វើអោយរថយន្តរបស់គេកាន់តែឆ្លាតវៃ និងលេចធ្លោ។
រថយន្ត MG RX8 ជារថយន្ត SUV 7កៅអី ដែលបានបំពាក់យ៉ាងពេញលេញនូវប៉ុង២ (4x4) រួមជាមួយមុខងារជ្រើសរើសក្នុងការបើកបរបាន៦បែប។ រថយន្តនេះពិតជាមានតួគ្រោងយ៉ាងរឹងមាំ គឺសមត្ថភាពដ៏ខ្លាំងនៃការអូសទាញ និងផ្ទុកទម្ងន់សម្រាប់ការបើកបរលើផ្លូវ off-road ព្រមទាំងមានកម្លាំងខ្លាំងរហូតដល់ 220hp ដោយការបំពាក់ម៉ាស៊ីនតួបូចំណុះ 2.0T។ ភាពធំទូលាយនៃផ្នែកខាងក្នុង ដែលអាចបត់បែនបានជាមួយនឹងកៅអីជួរទី៣ដែលពិតជាងាយស្រួលសម្រាប់ការធ្វើដំណើរនិងដឹកសម្ភារៈផ្សេង។ រថយន្ត MG RX8 មានតម្លៃចាប់ពី $56,000 រួមនឹងការថែមជូនជាច្រើនដូចជា: ឈ្នាន់ជើងអូតូ, កម្រាលជើងប្រណីត, បិទស្កុតការពារកម្តៅ, ស្លាកលេខវែង, សេវាប្តូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ និងមានការធានគុណភាពរយៈពេល៣ឆ្នាំ ឬ ១០០,០០០Km ទៀតផង។ រថយន្ត MG RX8 គឺពិតជាដៃគូររួមដំណើរដ៏ល្អសម្រាប់គ្រួសារដែលចូលចិត្តការបើកបរលើផ្លូវ off-road ឬចូលចិត្តដំណើរផ្សងព្រេង។
រថយន្ត MG RX5 ពិតជាលេចធ្លោក្នុងជួរនៃរថយន្តប្រភេទ SUV នៅក្នុងប្រទេសកម្ពុជា, ជាពិសេសគឺសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងពិសេសសម្រាប់មនុស្សជាច្រើនដែលកំពុងស្វែងរករថយន្តតម្លៃសមរម្យតាមទឹកលុយ, មានបច្ចេកវិទ្យាថ្មីទំនើប និងកញ្ចប់នៃមុខងារប្រើប្រាស់ដែលអនុញ្ញាត្តិឱ្យពួកគេកាន់តែមានភាពប្រណីត និងទាក់ទាញ។ រថយន្ត MG RX5 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ហើយតម្លៃវិញចាប់ពី $37,000 រួមនឹងការថែមជូនដូចជា: អូតូឃ្លុបក្រោយ, ឈ្នាន់ជើង, កម្រាលជើងប្រណីត, បិទស្កុតការពារកម្តៅ, ស្លាកលេខវែង និងសេវាប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំផងដែរ។ រថយន្ត MG RX5 មានការរចនាម៉ូដដែលគួរឱ្យទាក់ទាញបែបទាន់សម័យកាលដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការបំពេញការងារប្រចាំថ្ងៃ។
ចំណុចសំខាន់មួយទៀត គ្រប់រថយន្តទាំងអស់ គឺត្រូវការសេវាកម្មថែទាំដែលវាក៏ជាការចំណាយមួយច្រើនគួរសមសម្រាប់អ្នកប្រើប្រាស់រថយន្ត។ ប៉ុន្តែ MG បានធ្វើឱ្យវាក្លាយជាផ្នែកមួយយ៉ាងពេញចិត្តដល់អតិថិជនរបស់ពួកគេ ដោយបន្ថែមនូវប្រម៉ូសិនសេវាកម្មប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ ហើយវាពិតជាចំណុចមួយដ៏អស្ចារ្យសម្រាប់រាល់ការលក់រថយន្ត MG ផងដែរ។ នេះគឺជាមធ្យោបាយមួយដែលធ្វើឱ្យរថយន្ត MG អាចបង្កើតអត្តសញ្ញាណយីហោរបស់ខ្លួនបានកាន់តែរឹងមាំល្អ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]