ភ្នំពេញ៖ បច្ចុប្បន្ន ក្រុមចម្រៀងរបស់កម្ពុជា SmallWorld SmallBand ជាក្រុមមួយដែលទទួលបានការគាំទ្រច្រើនពីមហាជន ទៅលើបទចម្រៀងពីរោះៗរបស់ពួកគេ ដោយសារតែសមាជិកនីមួយៗសុទ្ធសឹងតែពោរពេញទៅដោយសមត្ថភាព។ ក្នុងនោះ កញ្ញា កេសរ ដែលជាសមាជិកស្រីតែម្នាក់គត់ប្រចាំក្រុម នាងក៏មានហ្វេនៗនៅចាំគាំទ្រច្រើនមិនស្ទើរនោះដែរ។
ដោយឡែក បើងាកមកចាប់អារម្មណ៍លើរូបសម្រស់និងការតែងខ្លួនរបស់ កេសរ វិញ មហាជនក៏តែងតែឃើញនាង និយមកាត់សក់ខ្លីៗតាំងពីដើមមកម្ល៉េះ។ ប៉ុន្តែអ្វីដែលកាន់តែប្លែកថែមទៀតនោះ ស្រាប់តែមួយរយៈនេះ កេសរ ក៏បានផ្លាស់ប្ដូរស្ទាយ៍ថ្មីមួយបែបទៀត គឺនាងបានកាត់សក់របស់នាង កាន់តែខ្លីជាងមុន ពោលគឺកាត់ខ្លីដូចមនុស្សប្រុសយ៉ាងដូច្នោះ តែក៏នៅតែស្រស់ស្អាត ប្លែកភ្នែក មើលទៅសឹងច្រឡំជាតារាហុងកុងតែម្ដង។
យ៉ាងណាមិញ សម្រាប់ស្ទាយ៍ថ្មីមួយបែបនេះរបស់ កេសរ នៅពេលដែលហ្វេនៗនៅលើបណ្ដាញសង្គមបានឃើញហើយ គេក៏នាំគ្នាពោលពាក្យសរសើរជាច្រើនផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]