សហរដ្ឋអាមេរិក៖ ជីវិតមហាសេដ្ឋីគ្រប់រូបតែងតែមានរឿងរ៉ាវ និងប្រវត្តិតស៊ូគ្រប់ឧបសគ្គ ទាំងអស់ទំរាំតែមានថ្ងៃនេះឱ្យគ្រប់គ្នាមានការស្ងប់ស្ងែង។

ទោះជាយ៉ាងណាមហាសេដ្ឋីទាំងអស់នោះក៏តែងតែមានមនុស្សនៅក្បែរ ចាំជួយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត នៅពេលដែលពួកគេមានទុក្ខលំបាក និងដួលមិនចង់ក្រោក តែមានមនុស្សចាំជួយជ្រោមជ្រែង ជានិច្ច នោះគឺជាដៃគូជីវិតរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ពីមហាសេដ្ឋីលំដាប់ពិភពលោកដែលមានដៃគូជីវិតរួមសុខរួមទុក្ខជាមួយគ្នារហូតមក។

១. Bill Gates និង Melinda Ann  French

Bill Gates និង Melinda Ann French

 Bill Gates ជាម្ចាស់ក្រុមហ៊ុន Macrosoft និងអតីតភរិយាអ្នកស្រី Melinda Ann  French អ្នកទាំងពីរបានស្គាល់គ្នាអស់រយៈពេលមួយឆ្នាំក៏បានរៀបការជាមួយគ្នា បន្ទាប់ពីបានស្វែងយល់ចិត្តគ្នារួចមក ​។ បន្ទាប់ពីបានរៀបការហើយ Melinda Ann  French នាងបានក្លាយជាស្ដ្រីដ៏មានឥទ្ធិពលម្នាក់របស់លោក Bill Gates ព្រោះនៅពេលដែលលោកចាប់ផ្ដើមធ្វើជំនួញ គឺមានភរិយានៅពីក្រោយខ្នងជានិច្ច អ្វីដែលលោកមានអារម្មណ៍ថាធ្វើមិនបានប្រពន្ធជាអ្នកលើកទឹកចិត្ត និងដាក់សំណួរថាបងរារែកត្រង់ណា ហើយក៏ជួយដោះស្រាយ Bill Gates ជានិច្ច ប៉ុន្តែពេលបច្ចុប្បន្ននេះអ្នកទាំងពីរក៏បានលែងលះគ្នាផងដែរ។

២. Jach Ma និង Zhang Ying

Jach Ma និង Zhang Ying

Jach Maដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយគឺAlibaba ដោយលោកបានស្គាល់ភរិយា Zhang Ying តាំងពីអ្នកទាំងពីររៀននៅឧត្តមសិក្សាជាមួយគ្នា ហើយបន្ទាប់ពីបញ្ចប់ការសិក្សានោះរួចមកពួកគេក៏បានរៀបការរស់នៅជាមួយគ្នារហូតមក ។ បញ្ជាក់ផងដែលថា Zhang Ying មិនមែនជានារីដែលមានរូបសម្រស់ស្រស់ស្អាតអ្វីនោះទេ ប៉ុន្ដែ Jach Ma ពិតជាស្រឡាញ់គេខ្លាំងណាស់ព្រោះតែនាងជាកម្លាំងចិត្ត និងជាចំណែកម្នាក់ដែលធ្វើឱ្យស្វាមីបានក្លាយជាមហាសេដ្ឋីដល់ថ្ងៃនេះ។

៣. Mark Zuckerberk  និង Priscilla Chan

Mark Zuckerberk និង Priscilla Chan

Mark Zuckerberk  ជាម្ចាស់ក្រុមហ៊ុនហ្វេសប៊ុកដ៏ធំទូទាំងពិភពលោក ហើយលោកក៏មានភរិយាដែលមានឈ្មោះថា Priscilla Chan ដែលអ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១២ កន្លងមក ។ Priscilla Chan បន្ទាប់ពីរៀបការហើយនាងគឺជាភរិយាដែលតែងតែជួយលើកទឹកចិត្តស្វាមី និង ជាមនុស្សដែលមានអធ្យាស្រ័យខ្ពស់ និងយស់ការងាររបស់ប្ដីជានិច្ច៕

ប្រភព៖ Prachachat 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]