ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានករណីរកឃើញអ្នកមានផ្ទុកវិជ្ជមានកូវីដ១៩ បានចូលទៅដល់ក្នុងហាងសម្លៀកបំពាក់ Zando សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន។

ដោយឡែក យោងតាមគណនីហ្វេសប៊ុកផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨ៈ២០ ដល់ម៉ោង ០៨ៈ៤០ គឺអ្នកជំងឺកូវីដ១៩​​ បានចូលទៅទីតាំង Zando ខាងលើនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Zando សាខាទួលទំពូង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]