ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងប្រិយមិត្តឲ្យបានជ្រាបថា ផ្អែកតាមចម្លើយដែលបានផ្តល់ដោយអ្នកជំងឺកូវីដ១៩ បរទេសមួយរូបបានប្រាប់ថាខ្លួនតែងតែទៅទិញរបស់របស់របរប្រើប្រាស់នៅផ្សារទួលទំពូងជាប្រចាំ មុនពេលខ្លួនបានដឹងថាខ្លួនមានផ្ទុកកូវីដ១៩។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តទៅតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីចូលរួមជាផ្នែកមួយក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សារជូនដំណឹងរបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]