ថៃ៖ អាចនិយាយបានថា គឺជាដំណឹងដ៏រំភើបមួយ ចំពោះគូស្នេហ៍ តារាប្រុស លោក New Chaiyaphon ដែលបានបង្ហាញពីភាពភ្ញាក់ផ្អើល លុតជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការ នៅបរិយាកាសមាត់សមុទ្រដ៏រ៉ូមែនទិក ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នេះ ថែមទាំងមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរ ចំពោះក្តីស្រលាញ់របស់អ្នកទាំងពីរ និងរង់ចាំពីដំណឹងរៀបការ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បន្ទាប់ពីមានរឿងដ៏រីករាយបែបនេះហើយ កាលពីថ្មីៗនេះ នាង Maysa ដែលជាគូស្នេហ៍របស់ New Chaiyaphon បានបង្ហោះរូបភាព បង្ហាញឲ្យឃើញពីផ្ទះយ៉ាងធំស្កឹមស្កៃមួយ និងមានភាពស្រស់ស្អាត ប្រកបដោយបរិយាកាសយ៉ាងស្រស់ស្រាយគួរឲ្យចង់រស់នៅ ។ ម៉្យាងវិញទៀត នាងក៏បានបង្ហាញថា នាងជិតផ្លាស់ប្តូរទៅនៅផ្ទះថ្មីហើយ ដែលជារូបភាពនៃវិមានមួយ ដែលមានតំលៃរាប់សិបលានបាត និងស្ថិតក្នុងដំណាក់កាលនៃការតុបតែង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

New Chaiyaphon និង គូស្នេហ៍
New Chaiyaphon និង គូស្នេហ៍
New Chaiyaphon និង គូស្នេហ៍
New Chaiyaphon និង គូស្នេហ៍
New Chaiyaphon និង គូស្នេហ៍
ផ្ទះថ្មីរបស់គូស្នេហ៍ New Chaiyaphon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]