បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩នាក់បន្ថែមទៀត ក្នុងនោះ មានជាសះស្បើយចំនួន ២៦៣ នាក់។
ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និង ធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ទាំង៤៩ នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្តៅលើសពី៣៧អង្សារសេ ក្អក កណ្តាស ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និង អាជ្ញាធរ មូលដ្ឋាន តាមរយៈលេខទូរស័ព្ទ ០១២ ៧២ ៤០៤២ / ០១២ ៩៤ ៨៧ ៧៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]