បរទេស៖ ជារឿយៗ តារាចម្រៀងប្រុសដ៏ល្បី លោក Charlie Puth តែងតែត្រូវបានគេទទួលពីសមត្ថភាពសិល្បៈរបស់លោកច្រើន ដោយសារតែតារាប្រុសរូបនេះ មិនត្រឹមតែអាចច្រៀងបានយ៉ាងពីរោះគ្រប់បទប៉ុណ្ណោះទេ តែគេថែមទាំងចេះនិពន្ធបទភ្លេង និងលេងភ្លេងបានដោយខ្លួនឯងថែមទៀតផង ពិសេសហ្វេនៗក៏លង់ស្នេហ៍ជារូបសម្បត្តិលោកជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ ស្រាប់តែមួយរយៈចុងក្រោយនេះ Charlie Puth បានធ្វើឲ្យមហាជនមានការស្រង៉ាកចិត្តជាខ្លាំង ដោយសារតែ តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ហាក់បណ្ដែតបណ្ដោយខ្លួន មិនសូវចេះថែរក្សាសម្រស់ឲ្យមើលទៅក្មេងជាងវ័យនោះទេ តែផ្ទុយទៅវិញ យើងឃើញលោកបែរជានិយមធ្វើខ្លួនស្លុយៗ ទុកសក់ក្រញាញ់ៗយ៉ាងវែង មើលទៅប្លែកជាងពីមុនឆ្លាយ ពោលគឺចាស់ខ្លាំងដូចប៉ាអ៊ុំតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាតារាប្រុសរូបនេះ ផ្លាស់ប្ដូរសម្រស់បន្តិចមែន ប៉ុន្តែក្នុងនាមជាហ្វេនពិតប្រាកដ គេនៅតែគាំទ្រនិងចង់ឲ្យតារាប្រុសរូបនេះ កាត់សក់ខ្លីវិញឲ្យមើលទៅសង្ហាដូចដើម តែសម្រាប់ហ្វេនៗខ្លះទៀតក៏ពេញចិត្តជាមួយនឹងស្ទាយ៍មួយនេះរបស់ Charlie Puth ផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]