កូរ៉េខាងជើង៖ នេះបានតាមព័ត៌មានក្នុងស្រុក ត្រូវបានគេរាយការណ៍ថា ជនជាតិកូរ៉េខាងជើងណា ដែលត្រូវបានគេចាប់បានមើលរឿងភាគកូរ៉េ ដែលមានប្រជាប្រិយ មានចំណងជើង «Penthouse»​ នឹងត្រូវបានកាត់ទោសឱ្យជាប់គុក ១០ ឆ្នាំឬច្រើនជាងនេះនៅក្នុងជម្រុំអប់រំការងារ។

នេះយោងតាមសេចក្តីរាយការណ៍របស់ Daily NK បានបង្ហាញថាការសាកល្បងបើកចំហត្រូវបានធ្វើឡើងនៅឯពហុកីឡាដ្ឋានមួយក្នុងខេត្ត Pyongsong ក្នុងប្រទេសរបបផ្តាច់ការមួយនេះ កាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គេត្រូវបានឲ្យដឹងថា យុវជនកូរ៉េខាងជើង ៤ នាក់ដែលត្រូវបានគេចាប់បានទស្សនារឿងភាគរបស់កូរ៉េខាងត្បូង។ ពួកគេត្រូវបានចោទប្រកាន់ថាបានប្រមូលផ្តុំគ្នាដើម្បីមើលរឿងកូរ៉េ រហូតដល់យប់ជ្រៅដើម្បីអបអរថ្ងៃកំណើតមួយរបស់ពួកគេនៅថ្ងៃទី ២៥ ខែឧសភា។

លើសពីនេះ ពួកគេត្រូវបានចោតប្រកាន់ពីបទរំលោភលើច្បាប់បដិវត្តវប្បធម៌ បដិវត្តន៏ប្រឆាំងនឹងប្រតិកម្មរបស់កូរ៉េខាងជើង។ នៅទីបំផុតយុវជនទាំងបួននាក់ត្រូវបានផ្តន្ទាទោសម្នាក់ៗពី ១០ ទៅ ១២ ឆ្នាំ ដោយម្ចាស់ធ្វើពិធីខួបកំណើតត្រូវបានផ្តន្ទាទោសជាប់គុករយៈពេល ១២ ឆ្នាំ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម​៖

រឿងភាគ «Penthouse»​
ជុំរុំការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]