ថៃ៖ ក្រោយពីបានជ្រាបថា Nookzii ដែលជាមិត្តស្រីរបស់ Poo Blackhead ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ ហ្វេនៗជាច្រើនក៏បានផ្ញើនូវការលើកទឹកចិត្តទៅដល់នាងគ្រប់គ្នា ជាពិសេសដែរ នាងនៅតែបន្តធ្វើបច្ចុប្បន្នភាព ពីការព្យាបាលរបស់ខ្លួន ទៅដល់អ្នកគាំទ្រ ថែមទៀតផង។
ជាមួយគ្នានេះដែរ ដោយសារតែមានជំងឺបែបនេះ បានធ្វើឲ្យសក់របស់នាង ជ្រុះជាបន្តបន្ទាប់ រហូតដល់នាងត្រូវកោរសក់ ដែលប្រែទៅជាស្ទីលម៉ូដសក់ថ្មី ធ្វើឲ្យមនុស្សជាច្រើនកោតសរសើរចំពោះនាងថា ពិតជាស្រស់ស្អាតខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ នៅខណៈពេលដែល NookZii បានទៅព្យាបាលតាមបែបគីមីសាស្ត្រ នាងបានផ្លាស់ប្តូរមុខមាត់ថ្មី ឱ្យក្លាយទៅជានារីសក់វែងម្តងទៀត ជាមួយនឹងការពាក់សក់ថ្មី ដែលត្រូវបានហ្វេនៗជាច្រើនចូលមកសរសើរ ពីភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ណាស់ ព្រមទាំងបានជូនពរឲ្យនាឆាប់ជាសះស្បើយ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]