បរទេស៖ នាង Helena Christensen កើតក្នុងឆ្នាំ ១៩៦៨ ត្រូវបានបំពាក់មកុដ Miss Denmark ក្នុងឆ្នាំ១៩៨៦។ នាងគឺជាតារាម្នាក់ក្នុងចំណោមកំពូលតារាជំនាន់មាសរួមជាមួយ Cindy Crawford, Claudia Schiffer, Naomi Campbell, Linda Evangelista, Elle Mcpherson ។
យ៉ាងណាមិញ កំពូលតារាម៉ូដែលដ៏ល្បីល្បាញនាទសវត្សឆ្នាំ ១៩៩០ ឆ្នាំ Helena Christensen រូបនេះនាពេលបច្ចុប្បន្នមានវ័យ៥២ឆ្នាំ បានបង្ហោះរូបភាពយ៉ាងស៊ិចស៊ីនៅលើបណ្តាញសង្គម Instagram របស់នាងជាមួយការលេចចេញនៅក្នុងឈុតប៊ីគីនីឈុតពណ៌ខ្មៅបញ្ចេញភាពស៊ិចស៊ីមិនស្ទើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា Helena Christensen ជាកំពូលតារាម៉ូដែលល្បីល្បាញបំផុតមួយនៅលើភពផែនដី - ត្រូវបានគេជ្រើសរើសឱ្យបង្ហាញខ្លួននៅក្នុងយុទ្ធនាការម៉ាកខោខូវប៊យម៉ាក Coco de Mer។ យ៉ាងណាមិញ Helena បានស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ីសម្រាប់ថតរូបនៅអាផាតមិនរបស់នាងនៅដើមខែមិថុនាថ្មីៗនេះ ដោយនាងបានវិលត្រឡប់មកដើរតួជាតារាម៉ូដែលវិញ ប៉ុន្តែរាល់ពេល Helena បង្ហាញខ្លួនម្តងទៀតនាងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង នៅអាយុ ៥២ឆ្នាំ supermodel រូបនេះនៅតែមានរូបរាងស៊ិចស៊ីនិងរាងកាយរឹងមាំដ៏ដែល។ ពោលអតីត supermodel រូបនេះបានរក្សាសម្រស់ធម្មជាតិរបស់នាងដោយហាត់ប្រាណនិងថែរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ ដោយនាងចូលចិត្តកីឡាហែលទឹកនិងរត់។ទន្ទឹមនឹងនេះ Helena ច្រើនតែធ្វើការនៅក្នុងធម្មជាតិហែលនៅក្នុងទន្លេនិងបឹងហើយរត់នៅក្នុងព្រៃ៕
ប្រភព៖ ngoisao
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]