ភ្នំពេញ៖ ជាការពិតណាស់ ក្នុងនាមឈ្មោះជាបវរកញ្ញាចក្រវាលកម្ពុជាមួយរូប កញ្ញា រឿន ណាត តែងទទួលបានការកោតសរសើរពីមហាជនទៅលើទេពកោសល្យ សមត្ថភាព ព្រមទាំងចំណេះដឹងរបស់នាង ពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផ្ទាល់តែម្ដង។
ក្នុងនោះទៀតសោត កន្លងមកតារាស្រីរូបនេះ តែងតែបង្ហាញខ្លួនលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍តែងខ្លួនប្លែកពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏មើលទៅស្អាតគ្រប់ពេលផងដែរ មិនថាបុរាណឬសម័យនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់ រឿន ណាត ត្រូវបានគណនីលើបណ្ដាញសង្គមមួយចំនួនយកទៅគេបង្ហោះយ៉ាងព្រោងព្រាត ហើយក៏ទទួលបានការសរសើរច្រើនផងដែរ។ ដោយក្នុងរូបភាពថ្មីនេះ រឿន ណាត បានគ្រងជាមួយនឹងឈុតបុរាណខ្មែររបស់យើង ក្នុងសម័យ ក្រុងចតុមុខ ដែលមានគ្រឿងតុបតែងកាយ និងសម្លៀកបំពាក់ត្រូវបានកូនខ្មែរម្នាក់ច្នៃឡើងមកយ៉ាងប្រណិត ទើបធ្វើឲ្យតារាស្រីរូបនេះ គ្រងហើយពិតជាស្រស់ស្អាតខ្លាំងស្ទើររកកន្លែងទាស់គ្មានផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រូបភាពពី IG ៖ miss cambodiafan
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]