កំពត៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពត បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៤នាក់ ជាបុគ្គលិកកាស៊ីណា ដែលមានរាយនាមដូចក្រោម៖
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងសុខាភិបាល ខេត្តកំពត បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ៩២៦ នាក់ ហើយកំពុងសម្រាកព្យាបាលចំនួន ៦៣៩ នាក់ ជាសះស្បើយចំនួន ២៨០ នាក់ ក្នុងនោះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ០៧ នាក់។
ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបច្ចុប្បន្ន ក្រុមស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]