បរទេស៖ យោងតាមសារព័ត៌មានអាមេរិកប្រចាំសប្តាហ៍ តារាទូរទស្សន៍ Kim Kardashian បានទម្លាយប្រាប់ថា ឲ្យបានដឹងពីរឿងរ៉ាវស្នេហាថ្មីរបស់អតីតស្វាមីគឺតារារ៉េប Kanye West មុនពេលសារព័ត៌មានចុះផ្សាយទៅទៀត។

ដូចគ្នានេះដែរ បើតាមប្រភពជិតស្និទ្ធ របស់អ្នកមេម៉ាយកូន ៤រូបនេះ បានលើកឡើងថា Kim ពិតជាគ្មានការមិនសប្បាយចិត្តនោះទេ តែផ្ទុយទៅវិញ រូបនាង មានការគាំទ្រយ៉ាងពេញទំហឹង ចំពោះរឿងរ៉ាវស្នេហារបស់អតីតស្វាមី កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយអ្នកថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅវិញ ព័ត៌មានអំពីការណាត់ជួបគ្នារវាងតារាចម្រៀង Kanye West និងតារាម៉ូដែលជនជាតិរុស្សី Irina Shayk ត្រូវបានសារព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីដើមខែមិថុនា។ ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ មិនមានសេចក្តីថ្លែងការណ៍ណាមួយ អំពីអ្នកទាំងពីរ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅឡើយនោះទេ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim និង Kanye
Kim និង Irina រួមទាំង Kanye 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]