ភ្នំពេញ៖ នាពេលថ្មីៗនេះ មានករណីអ្នកវិជ្ជមានកូវីដ១៩ បានចូលទៅដល់ក្នុងហាង ឡាក់គី (Lucky Express) ដែលមានទីតាំងស្ថិតនៅសង្កាត់កំបូល​ ខណ្ឌកំបូល។

ដោយឡែក យោងតាមគណនីហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចាប៉ពីម៉ោង ១៥ៈ០០ ដល់ ១៥ៈ៣០ អ្នកជំងឺកូវីដ១៩​​ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ និងបានដើរចុះដើរឡើងពេញក្នុងបរិវេណទីតាំងនេះ។ អ្នកប៉ះពាល់ផ្ទាល់ ចំនួន ២នាក់ នៅទីតាំងនេះ មិនទាន់បានទៅយកសំណាកនៅឡើយនោះទេគិតត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ឡាក់គី (Lucky Express)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]