ភ្នំពេញ៖ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាននាំយក​ជញ្ជូន​អាហារ និង​ភេសជ្ជៈ​ទៅ​ចែកជូន​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ នៅ​មន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យ​រុស្ស៊ី) ដើម្បីសម្តែង​ពី​ការ​​ដឹង​គុណ ក៏ដូច​ជា​​បង្ហាញពីការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ និងកម្លាំង​ចិត្តរបស់ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ អំឡុង​ពេល​នៃ​យុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឺកូវីដ១៩​។

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ដឹក​ជញ្ជូន​ភេសជ្ជៈ និង​អាហារទៅដល់​ដៃ​ក្រុម​គ្រូពេទ្យនេះ ដែលរួម​មាន កាហ្វេ​ចំនួន​៥០​កែវ តែ​ទឹក​ដោះគោ​៥០​កែវ បាយ​ឆា​១០០ប្រអប់ និង​គូប៉ុន​​កុម្ម៉ង់អាហារ​មាន​ទឹកប្រាក់ ​៣ដុល្លារ ​​ចំនួន១០០សន្លឹក ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ឯ​មន្ទីរពេទ្យផ្ទាល់​តែម្តង។

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ

សកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការណ៍​​យ៉ាង​ស្អិត​រមួតជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំ​ងឺ​កូវីដ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក​ជួយ​ដល់​សង្គមផង​ដែរ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Patrice Vignes នាយក​​ក្រុមហ៊ុន foodpanda​ ប្រចាំ​ប្រទេសកម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖

  លោក Patrice Vignes

លោក Vignes បាន​បញ្ជាក់​បន្ថែម​ថា៖

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ

ពិត​ណាស់ នេះ​មិនមែន​ជាលើក​ទី​១ឡើយ ដែល foodpanda ចូលរួម​ជួយ​ដល់​សង្គម ក៏ដូច​ជា​សហ​ការ​ជាមួយនឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំ​ងឺ​កូវីដ១៩ ដោយ​កន្លង​មកក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​មួយនេះ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ និង​សម្ភារៈ​នានា ដល់​អាជ្ញា​ធរ និងក្រសួង​ពាក់ព័ន្ធ​ ក៏ដូច​ជា​ចែក​អាហារ និង​ភេសជ្ជៈ​ដល់​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ជួរ​មុខ​ ចំនួន​៥លើក​រួច​មកហើយ​។

លោក​វេជ្ជ​បណ្ឌិត ហ៊ុល វណ្ណថន អនុ​ប្រធាន​រដ្ឋា​ភិបាលនៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ និង​ជា​អ្នក​តំណាង​ឲ្យក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា៖

  លោក​វេជ្ជ​បណ្ឌិត ហ៊ុល វណ្ណថន
foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ

នា​ឱកាស​នេះ​ផង​ដែរ សម្រាប់ខែមិថុនា​ foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖

●        Happy Pride Month! អបអរក្តីស្រឡាញ់ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញរហូតទៅដល់ ៥០% លើអាហារអ្នកចូលចិត្តក្នុងខែមិថុនានេះ។

●        ទទួលបានព័ត៌មានអំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram របស់ foodpanda https://t.me/foodpandakh

●        ចុច​ដោន​ឡូត​អេប foodpanda http://onelink.to/fpkh ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ , សៀមរាប , បាត់ដំបង , កំពង់ចាម , កំពត , កំពង់ធំ , កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ , ពោធិ៍​សាត់ និងកំពង់ស្ពឺ ផងដែរ៕

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ
foodpanda នាំយកភេសជ្ជៈ និងអាហារជូន​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ
សកម្មភាពសប្បុរសធម៌កន្លងមករបស់ foodpanda
សកម្មភាពសប្បុរសធម៌កន្លងមករបស់ foodpanda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]