រោគសញ្ញាមុនមករដូវកើតឡើងចំពោះស្រីៗយើងដែលស្ថិតក្នុងវ័យបន្តពូជចំនួន៩៥% ។ រោគសញ្ញាទាំងនេះ រួមមានចង្អោរ ឈឺចាប់ អស់កម្លាំង ឬផ្ដាសាយជាដើម។ ទោះបីជារោគសញ្ញាមុនមករដូវមិនមែនជាបញ្ហាសុខភាព ព្រមទាំងមិនអាចធ្វើរោគវិនិច្ឆ័យបានក៏ពិតមែន ប៉ុន្តែរោគសញ្ញានេះកើតឡើងចំពោះស្ត្រីទូទៅ។
រោគសញ្ញាមុនមករដូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរោគសញ្ញាមុនមករដូវអាចជាផលរំខានមុនមករដូវ។ រោគសញ្ញាទាំងនេះ រួមមានអស់កម្លាំង ឈឺចាប់ រាករូស ចង្អោរ ឬកើនឡើងសីតុណ្ហភាពរាងកាយ។ ខណៈពេលដែលរោគសញ្ញាមុនមករដូវទាំងនេះ ស្រដៀងទៅនឹងរោគសញ្ញានៃជំងឺផ្ដាសាយ រោគសញ្ញាមុនមករដូវត្រូវបានសម្គាល់ដោយលក្ខណៈវដ្ដរបស់វា។ យ៉ាងណាមិញ វាអាចកើតឡើងចន្លោះពេលបញ្ចេញពងអូវុល និងការចាប់ផ្ដើមមករដូវ។ រោគសញ្ញាទាំងនេះ នឹងកើតឡើងជារៀងរាល់ខែ។
រោគសញ្ញាមុនមករដូវកើតឡើងបណ្ដាលមកពីអ្វី?
មិនមានភស្តុតាងណាមួយបញ្ជាក់ថា ហេតុអ្វីស្រីៗមួយចំនួនមានរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរនោះទេ ខណៈដែលស្រីៗដទៃទៀតមិនមានឡើយ។ ប៉ុន្តែរោគសញ្ញានេះអាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន ឬការឆ្លើយតបនៃការរលាកកើនឡើងនៅអំឡុងពេលមានរដូវ។
លើសពីនេះ អ័រម៉ូនរលាកជាក់លាក់ (Prostaglandins) អាចបង្កើនរោគសញ្ញាដូចទៅនឹងរោគសញ្ញាមុនមករដូវចំពោះស្រីៗយើងមួយចំនួន។ នៅពេលដែលកោសិកាស្រទាប់ក្នុងស្បូន ចាប់ផ្ដើមបាត់បង់ អ័រម៉ូនទាំងនេះនឹងត្រូវបញ្ចេញ។ នៅអំឡុងពេលដំណើរការនេះ អ័រម៉ូនprostaglandins មួយចំនួនអាចចូលទៅក្នុងចរន្តឈាម ដែលបណ្ដាលឲ្យកើតមានអាការៈឈឺក្បាល ចង្អោរ ក្អួត ឈឺសាច់ដុំ គ្រុនក្ដៅ និងរាករូសជាដើម។
យើងគួរបារម្ភអំពីរោគសញ្ញាមុនមករដូវដែរទេ?
ជាទូទៅ រោគសញ្ញាមុនមករដូវនឹងបាត់ទៅវិញនៅពេលចាប់ផ្ដើមមានរដូវ ឬរយៈពេលពីរបីថ្ងៃដែលយើងមករដូវ។ ប្រសិនបើវានៅតែបន្តកើតឡើង ឬរំខានដល់ការរស់នៅប្រចាំថ្ងៃ គប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
យើងអាចព្យាបាលរោគសញ្ញានេះដោយរបៀបណា?
ដោយសារតែរោគសញ្ញាមុនមករដូវមិនមានរោគវិនិច្ឆ័យវេជ្ជសាស្ត្រ ដូច្នេះហើយវាមិនមានការព្យាបាលច្បាស់លាស់ឡើយ។ ទោះជាយ៉ាងនេះក្ដី យើងអាចអនុវត្តវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងរោគសញ្ញានេះបាន។ វិធីសាស្ត្រដ៏ល្អបំផុតមួយដើម្បីដោះស្រាយរោគសញ្ញាមុនមករដូវ គឺការសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឲ្យច្រើន ក៏ដូចជាគ្រប់គ្រងការរលាក ដោយកាត់បន្ថយអាហារដែលអាចធ្វើឲ្យរលាក (ដូចជាភេសជ្ជៈកំប៉ុង ពពួកអាហារបំពង សាច់ក្រហម) និងបញ្ចូលអាហារដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម (គ្រាប់ធញ្ញាជាតិ បន្លែបៃតង)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]