ភ្នំពេញ៖ ការដឹងគុណ និងសេចក្តីប្រណិបត្តន៍ចំពោះអ្នកមានគុណ គឺជាទង្វើមួយដ៏វិសេសវិសាលដែលបុត្រធីតាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជាដរាប។ ថ្វីបើ «ទិវាគុណឪពុក» មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរយើង ប៉ុន្តែវាមិនទាស់ខុសនោះទេព្រោះប្រៀបបានដូចជា ការដឹងគុណចំពោះលោកឪពុក ហើយក៏ជាឱកាសមួយដែលកូនគ្រប់ៗរូបបានផ្តល់ការស្រលាញ់ទៅកាន់លោកឪពុកផងដែរ តាមរយៈការញុំាអាហារជួបជុំគ្រួសារ ទិញនំ Cake Surprise លោកឪពុក ក៏ដូចជាទិញកាដូជាទីគាប់ចិត្តដូចជា កាបូបលុយ សម្លៀកបំពាក់ និងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗជាច្រើនផងដែរ។

ជាទូទៅអាចនិយាយបានថា កូនៗភាគច្រើនមិនសូវមានភាពស្និទ្ធស្នាល ឬជិតដិតជាមួយលោកឪពុកដូចអ្នកម្តាយឡើយ ដូច្នេះនេះក៏ជាឱកាសដ៏ល្អមួយសម្រាប់កូនៗដែលអាចយកទិវានេះដើម្បីបង្កើនភាពស្និទ្ធស្នាល និងដើម្បីបង្ហាញក្តីស្រលាញ់ទៅកាន់លោកឪពុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយកាន់តែពិសេសឆ្លៀតក្នុងឱកាស «ទិវាគុណឪពុក» ក្រុមហ៊ុនស្មាតហ្វូន OPPO បានរៀបចំកម្មវិធីប្រកួតថតរូបជាមួយលោកឪពុកជាទីស្រលាញ់របស់អ្នកក្នុងការអបអរ Father’s Day ដើម្បីមានឱកាសទទួលបានរង្វាន់កាសឥតខ្សែ OPPO Enco W11 ចំនួន 3 គ្រឿងផងដែរ។ ដោយគ្រាន់តែថតរូបជាមួយឪពុករបស់អ្នក រួចបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់តំណរភ្ជាប់ (Link) មួយនេះ ៖https://www.facebook.com/OPPOCambodia/photos/a.843607269017732/4370024863042604

រីករាយ «ទិវាគុណឪពុក» ក្រុមហ៊ុនស្មាតហ្វូន OPPO

ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកកំពុងស្វែងរកស្មាតហ្វូនដែលមានរូបរាងខាងក្រៅស្រស់ស្អាត មានភាពទាន់សម័យ សិក្ក័សមសម្រាប់សម័យកាលបច្ចុប្បន្ននេះ ព្រមទាំងកំពុងមានល្បីល្បាញខ្លាំងនៅលើទីផ្សារស្មាតហ្វូននោះគឺប្រ៊េន OPPO ម៉ូដែល RENO5។ ជាក់ស្តែងក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានប្រកាសចេញលក់ស៊េរីថ្មីនៃត្រកូល RENO ជំនាន់ថ្មី និងចុងក្រោយប៉ុន្មានខែមកនេះ នៅតែសង្កេតឃើញថា ពិតជាទទួលបានភាពជោគជ័យខ្ពស់ និងមានប្រជាប្រិយភាពគាំទ្រខ្លាំងលើសពីការរំពឹងគិតទុកតែម្តង ខណៈទីផ្សារស្មាតហ្វូនបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង។

ស្មាតហ្វូន OPPO ម៉ូដែល RENO5

ដូច្នេះលោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់? តើមូលហេតុអ្វីដែលជម្រុញឲ្យស្មាតហ្វូន OPPO RENO5 នៅតែបន្តលក់ដាច់រហូតមកបច្ចុប្បន្ននេះ?

· សាកថ្មល្បឿនលឿន 50W៖ OPPO RENO5 មានកម្លាំងសាកថ្មល្បឿនលឿនរហ័សទាន់ចិត្ត ពេញលឿនមិនងាយអស់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 50W ជាមួយនឹងថាមពលថ្ម 4310mAh ដែលអាចជួយលោកអ្នកសាកថ្មបានពេញ 100% ដោយប្រើពេលត្រឹមតែ 48 នាទីតែប៉ុណ្ណោះ ដែលអាចមើលវីដេអូ លេងហ្គេម និងលេងបណ្តាញសង្គមផ្សេងៗដោយគ្មានការបារម្ភ។

ស្មាតហ្វូន OPPO ម៉ូដែល RENO5

· កាមេរ៉ាទម្លុះអេក្រង់៖ OPPO RENO5 បំពាក់ជាមួយកាមេរ៉ាទម្លុះអេក្រង់គ្រាប់តូចមែនទែនក្នុងកម្រិតទំហំ 44MP ដែលអាចថតស៊ែលហ្វីច្បាស់ដិតលម្អិតគ្រប់ចំណុច ពិសេសវាមិនបាំងនិងរំខានដល់ការមើលវីដេអូទៀតនោះទេ។

ស្មាតហ្វូន OPPO ម៉ូដែល RENO5

· កាមេរ៉ា៖ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសបានបំពាក់ជាមួយមុខងារថតរូបថ្មីៗដ៏ពេញនិយមលើសពី 15 មុខងារដែលមិនធ្លាប់មានពីមុនមករួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។

ស្មាតហ្វូន OPPO ម៉ូដែល RENO5
ស្មាតហ្វូន OPPO ម៉ូដែល RENO5
ស្មាតហ្វូន OPPO ម៉ូដែល RENO5

ដើម្បីចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងៗ និងព័ត៌មានជាក់លាក់បន្ថែមទៀត លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការក្រុមហ៊ុន OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]