តារាកម្សាន្ត: លោក ណុប បាយ៉ារិទ្ធ ដែលមហាជន និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តដឹងគ្រប់គ្នាថា លោកជាតារាចម្រៀងដ៏ល្បីម្នាក់នៅក្នុងផលិតកម្ម រស្មីហង្សមាស ដោយកាលពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជន និងអ្នកនិយមគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលលោកបានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងថ្ងៃខួបកំណើតក្នុងឱកាសគម្រប់ខួប៤០ឆ្នាំ ដែលលោកបានទទួលនំខួបកំណើតជាច្រើន ពីសំណាក់មិត្តរួមសិល្ប: និងអ្នកស្គាល់គ្នា អមដោយអំណោយ រួមជាមួយនឹងបាច់ផ្កាជាច្រើនផងដែរ។

សូមរំលឹកផងដែលថា លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី១​៦ ខែមិថុនា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោកជាកូនទី១ កើតក្នុងត្រកូលអ្នកសិល្បៈដែលមានឪពុកជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់​ អ្នកនិពន្ធ ដឹកនាំរឿង និងជាមន្ត្រីក្រសួងវប្បធម៌ ព្រមទាំងមានម្តាយជាអ្នកនិពន្ធផងដែរ។ លោកក៏មានប្អូនៗជាអ្នករួមសិល្បៈដូចជា​ ​លោក ណុប​ សម្បត្តិបុទ្ធីរ័ត្ន ហៅ​នីកូ ជាតារាចម្រៀងរួមទ្រនំ ប្អូនប្រុសម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទសិទិ្ធការ្យ ជាអ្នកនិពន្ធទំនុកច្រៀង និងមានប្អូនស្រីម្នាក់ទៀតឈ្មោះ ណុប ហ្សាណែកកុលិ្លការ ជាអ្នកសម្តែង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើ អាយដលណុបប៉ាយ៉ារិទ្ធិទទួលបាននំខួបកំណើតច្រើនប៉ុន្មាននោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]