កូរ៉េខាងត្បូង៖ យោងតាមប្រភពមួយបានទម្លាយថាតារាចម្រៀង Jennie សមាជិកនៃក្រុមចម្រៀងនារី BLACKPINK មកពីគ្រួសារក្នុងវណ្ណៈអភិជន ដែលត្រូវបានឲ្យដឹងថាឪពុកនាង គឺជាម្ចាស់ និងជាប្រធានមន្ទីរពេទ្យនៅស្រុក Gangnam ទីក្រុងសេអ៊ូល ក៏ដូចជាប្រធានសាជីវកម្មធំផ្សេងទៀតផងដែរ។

បន្ថែមពីនេះ ម្ដាយបង្កើតរបស់តារាស្រីកើតឆ្នាំ ១៩៩៦រូបនេះ ក៏ជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកូរ៉េផងដែរ។ ដូចគ្នានេះដែរ នាងគឺជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុនកំសាន្ត CJ E&M ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយការកម្សាន្ត និងមាតិការធំជាងគេបំផុតនៅក្នុងប្រទេសកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយព័ត៌មានអំពីឪពុកម្តាយរបស់ Jennie គឺពិតជាអាថ៌កំបាំង ថ្វីត្បិតដូច្នេះមែន គេបានបន្តទៀតថា ម្ដាយរបស់នាង ស្លៀកសម្លៀកបំពាក់ម៉ាកល្បី ៗ ជាច្រើន ហើយថែមទាំងប្រើប្រាស់រថយន្តទំនើបម៉ាក Porsche Cayenne ដែលមានតម្លៃរាប់សែនដុល្លារទៀតផង។ 

ដោយឡែក ក្នុងនាមជាតារាចម្រៀងល្បីឈ្មោះនៅជុំវិញពិភពលោក Jennie ពិតជារក្សាអាថ៌កំបាំងយ៉ាងខ្លាំងអំពីជីវិតឯកជនរបស់នាងដែលជារឿយៗ ជាពិសេសនោះ នាងមិនដែលមិននិយាយអ្វីៗ ដែលពាក់ព័ន្ធ ទៅនឹងឪពុកម្តាយរបស់នាងទេ។

គួររំលឹកថា យោងតាម ​​Nate មុនពេលចាប់ផ្តើមប្រឡូកនៅក្នុងក្រុម BLACKPINK តារាស្រីវ័យ ២៥ឆ្នាំរូបនេះ មានជីវភាពធូរធារណាស់ ដោយសារមានប្រវត្តិដ៏សំបូរបែបមកពីវណ្ពៈអភិជន ដែលត្រូវបានគេរាយការណ៍មកថា បានកើតនៅក្នុងទីក្រុងសេអ៊ូល និងបានធំដឹងក្តីនៅប្រទេសនូវែលហ្សេឡង់ជាកន្លែងដែលឪពុកម្តាយរបស់នាងបានបញ្ជូននាងទៅសាលារៀនតាំងពីវ័យក្មេង។

ក្នុងនោះផងដែរ នាងបានសិក្សានៅសាលាបរទេស ដែលមានស្តង់ដា ថែមទាំងចេះនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ បន្ទាប់ពីបញ្ចប់ការសិក្សានាងបានវិលត្រឡប់ទៅប្រទេសកូរ៉េវិញដោយបានចុះកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment ហើយបន្ទាប់ក៏បានបង្ហាញខ្លួនជាមួយក្រុមចម្រៀងនារី BLACKPINK៕

ប្រភព​៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie និង ឪពុកម្តាយរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]