ចិន៖ ថ្មីៗនេះ តារាស្រីវ័យក្មេង Ju Jingyi នៅតែបន្តក្លាយជាតួអង្គដ៏ក្តៅគគុក ដែលអ្នកលេងបណ្ដាញសង្គមបានលើកឡើង ក្រោយពីរូបនាង បានធ្វើការហាត់សមនៅឯកម្មវិធីទូរទស្សន៍មួយ និងត្រូវបានគេកត់សម្គាល់ឃើញចំណុចមិនធម្មតានៅក្នុងសម្លៀកបំពាក់របស់នាង ព្រមទាំងចោទប្រកាន់ថា រូបនាងបានស្លៀកពាក់សម្លៀកបំពាក់ក្លែងក្លាយ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន បានចំអកឲ្យតារាសម្តែងស្រីរូបនេះថា មានកេរ្តិ៍ឈ្មោះជាតារាស្រីដ៏មានប្រជាប្រិយ តែហេតុអ្វីបានជានាងប្រើសម្លៀកបំពាក់ក្លែងក្លាយ ព្រមទាំងជារឿងដ៏អាម៉ាសមួយនៅពេលដែលបានធ្វើបែបនេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមពិតទៅ នេះមិនមែនជាលើកទីមួយនោះទេ ដែល Ju Jingyi ត្រូវបានគេចាប់បាននៅក្នុងរឿងអាស្រូវនេះ ជាពិសេសនោះដែរ រូបនាងធ្លាប់រងភាពអាម៉ាសជាច្រើនដងទៅហើយ នៅពេលគេឃើញនាងពាក់អាវដែលមានថ្នេរត្រូវបានបែកចេញពីសម្លៀកបំពាក់ ថែមទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]