បរទេស៖ នាង Valentina Figuera បានក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួត Miss Grand International កាលពីឆ្នាំ២០១៩។ ក្នុងអំឡុងពេលដែលនាងជាប់ឈ្មោះជាMiss Grand International 2019 ពេលនោះនាងទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ ដែលអាចនិយាយបានថាជាវ័យដែលក្មេងបំផុត សម្រាប់ម្ចាស់ជ័យលាភីលំដាប់អន្តរជាតិបែបនេះ។

ក្រោយជាប់ជាម្ចាស់ជ័យលាភី មានមហាជនជាច្រើនចាប់អាម្មណ៍លើកម្ពស់ខ្ពស់របស់ Valentina Figueraគ្រប់គ្នា ដោយនាងមានកម្ពស់រហូតដល់ទៅ ១ ៨៣សង់ទីម៉ែត្រ។ ពិតណាស់ នាងមានកម្ពស់ខ្ពស់មិនចាញ់បុរសនោះទេ ហើយម្ចាស់មកុដរូបនេះក៏មានរូបសម្រស់ស្រស់ស្អាតខ្លាំងថែមទៀតផង។ ម្យ៉ាងវិញទៀត គ្រប់រូបភាពដែលនាងបង្ហោះមានការចាប់អារម្មណ៍ខ្លាំងពីទំណាក់អ្នកលេងបណ្ដាញសង្គម និងហ្វេនៗនាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ជឿជាក់ថាប្រិយមិត្តធ្លាប់តែឃើញសម្រស់នាង Valentina តែងាកមើលសម្រស់បងប្អូនស្រីភ្លោះរបស់នាងមានឈ្មោះ Veronica Figuera វិញ ឃើញថាមានមុខមាត់ស្រស់ស្អាត និងស្រដៀងនាងខ្លាំង។ ជាពិសេស រូបភាពច្រើនសន្លឹកដែលនាងនិងបងស្រីភ្លោះថតរូបពីនាក់នោះ មើលទៅសឹងច្រឡំគ្នាតែម្ដង បើមិនបានពិនិត្យមើលឲ្យយូរ។ ដោយរូបភាពទាំងនោះ នាងបង្ហោះដើម្បីអបអរខួបកំណើតអាយុ២១ឆ្នាំនាង និងបងស្រីភ្លោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]