ថៃ៖ បើនិយាយដល់ជីវិតគូរបស់តារានៅក្នុងចង្កោមសិល្បៈថៃ យើងដឹងហើយថា ពួកគេទាំងនោះបន្ទាប់ពីបានសេពគប់ស្រលាញ់គ្នា មើលចិត្តគ្នាអស់រយៈពេលជាយូរ ពួកគេខ្លះក៏បានសម្រេចចិត្តរៀបការសាងគ្រួសារ មានកូនប្រុសស្រីទុកជាចំណងដៃ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល អ្នកណាៗឃើញក៏លួចច្រណែន។
ទន្ទឹមនឹងនេះ បើនិយាយដល់ប្ដីប្រពន្ធប៉ុន្មានអ្នកខាងក្រោមនេះវិញ យើងឃើញថា ពួកគេក៏ស្រលាញ់គ្នាចាក់ទឹកមិនលេចផងដែរ។ ប៉ុន្តែយ៉ាងណាមិញ ត្បិតតែពួកគេស្រលាញ់គ្នាមកជាច្រើនឆ្នាំហើយក៏ពិតមែន តែមើលទៅពួកគេហាក់មិនទាន់គិតគូរឿងយកកូនមកប្រលែងលេងដូចតារាដទៃៗនៅឡើយនោះទេ ដោយគេនៅផ្ដោតលើការងារ និងមុខរបររកស៊ីច្រើនជាង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំងនោះ មានដូខាងក្រោម៖
១.Push និង Jooy
ទោះបីជាខុសជំនាន់បន្តិចមែន តែ Push និង Jooy ស្រលាញ់គ្នាខ្លាំងណាស់។ ហើយរយៈពេលនៃការរៀបការរបស់គេក៏បានជាងបីឆ្នាំមកហើយផងដែរ តែគេនៅមិនទាន់មានកូននៅឡើយទេ។
២.Louis Scott និង Noon Ramida
ក្រោយទាក់ទងមើលចិត្តគ្នាជាង ១០ឆ្នាំរួចមក កាលពីឆ្នាំមុននេះ អ្នកទាំងពីរក៏សម្រេចចិត្តចូលរោងការស្ងាត់ៗ។ ហើយមកទល់ពេលនេះ ក៏មិនទាន់មានដំណឹងនៃការមានកូននៅឡើយដែរ។
៣.Nune Woranuch និងប្ដីសេដ្ឋី
តារាស្រីជើងចាស់រូបនេះ ក៏បានរៀបការជាមួយស្វាមីអ្នកមានទ្រព្យស្ដុកស្តមម្នាក់ជាង ១០ឆ្នាំមកហើយដែរ តែគេក៏នៅមិនទាន់ចង់បានកូន។
៤.Atichart និង Nat Myria
ប្ដីប្រពន្ធមួយគូនេះ កន្លងមក ក៏ស្វីតមិនធម្មតាដែរនៅលើបណ្ដាញសង្គម។ តែចំណាងអាពាហ៍ពិពាហ៍ជាង១០ឆ្នាំរបស់ពួកគេល្អូកល្អើននឹងគ្នា រហូតភ្លេចចង់បានកូនមកប្រលែងទៅហើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]