តារាកម្សាន្ត: ជាដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាពន់ពេក ក្រោយលោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃព្រះរាជាណាចក្រកម្ពុជាយើង បានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ ដោយរោគាពាធ​ ក្នុងជន្មាយុ៧៤ឆ្នាំ​ នាគេហដ្ឋានរបស់លោក​ ក្នុងរាជធានីភ្នំពេញនៅព្រឹកមិញនេះ។

សូមរំលឹកផងដែលថា ការបាត់បង់លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបដែលមានសមត្ថភាព និងទេពកោសល្យខាងផ្នែកសិល្បៈអាយ៉ៃនៃជាតិយើង ក្រោយពេលដែលលោកព្រឹទ្ធាចារ្យ​សាឡាត់​ បានលះបង់ជីវិត ក្នុងអាជីពបម្រើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម​ រហូតដល់បច្ចុប្បន្ន​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាចុងបញ្ចប់ សូមឲ្យវិញ្ញាណក្ខន្ធលោក ព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​ បានទៅកាន់សុគតិភព និងបរមសុខាកុំបីឃ្លៀងឃ្លាតឡើយ៕

  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​
  លោកព្រឹទ្ធាចារ្យ​ ម៉ក់​ កាណេន​ ហៅ លោកតា​ សាឡាត់​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]