កូរ៉េខាងត្បូង៖ នៅលើវេបសាយក្នុងស្រុក បានចុះផ្សាយដោយលើកឡើងមកថា ពិធីករ ក៏ដូចជាផលិតករកម្មវិធីដ៏ល្បីប្រចាំប្រទេសកូរ៉េលោក Yoo Jae Suk បានទម្លាយប្រាប់ថាបទចម្រៀងទោលរបស់ Lisa ក្រុម BLACKPINK នឹងចេញផ្សាយនៅខែក្រោយនេះ។
ទោះបីជាមានសេចក្តីរាយការណ៍ថា គម្រោងនៃការប្រឡូកបទចម្រៀងទោលរបស់សមាជិកកូនពៅនៃក្រុមមួយនេះមិនទាន់បានបញ្ជាក់ថ្ងៃឲ្យបានជាក់លាក់ ប៉ុន្តែពិធីករដ៏រូបនេះ បានបង្ហើបឲ្យដឹងថា Lisa នឹងអាចចេញចម្រៀងទោលរបស់ខ្លួន នៅខែកក្កដា មិនត្រឹមតែប៉ុណ្ណោះ រូបនាងនឹងចូលរួមថតក្នុងកម្មវិធី «Hangout with Yoo» ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែដូច្នេះក្តី ខណៈខាងផលិតកម្ម YG Entertainment ដែលទ្រនំរបស់ តារាស្រីជនជាតិថៃរូបនេះ មិនទាន់បានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមមួយនេះ ក៏ដូចជាធ្វើសេចក្តីថ្លែងការណ៍ណាមួយនោះទេ ពាក់ព័ន្ធទៅនឹង Solo របស់ Lisa៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]