សហរដ្ឋអាមេរិក៖ ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ជាមួយនឹងតារាសម្ដែងស្រីដ៏ស្រស់ស្អាត គឺEmma Watson ប៉ុន្តែក្នុងរយៈពេលក្នុងរយៈពេល៩ខែមកនេះគេមានឃើញនាងបង្ហាញមុខនៅក្នុងជួរសិល្បៈនោះទេ ហើយក៏មានការសង្ស័យថានាងមានស្នេហាជាមួយអ្នកជំនួញធំនឹងឈប់ពីសិល្បៈហើយ។
នៅក្នុងរយៈពេលកន្លងមកនេះ Emma នាងបានមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតនិងជាស្នេហាជាក់លាក់មួយជាមួយនឹងអ្នកជំនួញធំម្នាក់ ដែលអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ។ក្នុងនោះផងដែរមានមហាជនជាច្រើនមានការសង្ស័យ ព្រមទាំងនិយាយតៗគ្នាថារូបនាងនឹងឈប់ពីការងារសិល្បៈហើយ ព្រោះEmma មានគូស្នេហ៍ជាអ្នកមាន ហើយពេលនេះរូបនាងផ្ទាល់ក៏មិនសូវបានឃើញបង្ហាញមុខនៅក្នុងរង្វង់សិល្បៈអស់រយៈពេល៩ខែមកហើយ ។
យ៉ាងណាមិញ Emma ក៏បានចេញមុខបកស្រាយថាៈ
" ពាក្យដែលអ្នកបានដឹង និងបានឮថាខ្ញុំឈប់ពីអាជីពសិល្បៈ វាជារឿងមិនពិតនោះទេ វាគ្រាន់តែជាពាក្យដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ហើយខ្ញុំសន្យាថាបើមានព័ត៌មានអ្វីខ្ញុំនឹងចែករំលែកជាមួយអ្នកទាំងអស់គ្នា ហើយការដែលខ្ញុំបាត់ពីសិល្បៈប៉ុន្មានរយៈនោះគឺដោយសារតែមានបញ្ហាជំងឺកូវីដ១៩រីករាលដាលខ្លាំង ទើបមិនបានបង្ហាញមុខក្នុងសិល្បៈ និងបញ្ហាក្នុងកំលុងពេលកូវីដផ្សេងៗទៀត។ "
បន្ទាប់ពីEmmaបានបកស្រាយរួចមកធ្វើឱ្យមហាជនជាច្រើនមានការសប្បាយចិត្តជាខ្លាំងព្រោះរូបនាងនៅតែបន្តការសម្ដែងកំដរអារម្មណ៍គ្រប់គ្នារហូតទៅ៕
ប្រភព៖ Thestandard
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]