ភ្នំពេញ៖ ម្ចាស់ជ័យលាភីលំដាប់រងទី១ក្នុងកម្មវិធី Miss Universe កម្ពុជា២០២០ កញ្ញា ឈុន រក្សា បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ខណៈនាងចូលខ្លួនប្រកួតក្នុងកម្មវិធីមួយនេះ។ បន្ទាប់ពីជាប់ឈ្មោះជាលំដាប់រងទី១ នាងក៏ទទួលបានតំណែងជា Miss Tourism International Cambodia 2020ផងដែរ។
យ៉ាងណាមិញក្រៅពីមានឈ្មោះជាបវរកញ្ញា បច្ចុប្បន្នតារាស្រីរូបនេះមានជំនាញជាគ្រូពេទ្យ ដែលកំពុងធ្វើការនៅមន្ទីពេទ្យមួយនកន្លែងក្នុងរាជធានីភ្នំពេញទៀតផង។ ពិតណាស់ បើក្រឡេកទៅមើលរូបសម្ផស្សតារារូបនេះ គេតែងតែចាប់អារម្មណ៍លើមុខមាត់ដ៏ស្រស់ស្អាត និងស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាងតែម្ដង។ គ្រប់រូបភាពដែលតារារូបនេះបង្ហោះ តែងតែបង្ហាញពីស្នាមញញឹម ធ្វើឲ្យហ្វេនជាច្រើនលង់នឹងសម្រស់នាងគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ថ្មីៗនេះកញ្ញា ឈុន រក្សា ធ្វើឲ្យអ្នកគាំទ្រចំហរមាត់ស្ទើរគ្រប់គ្នា ស្របពេលដែលនាងថតម៉ូតក្នុងឈុតពណ៌ក្រហម ច្នៃឡើងយ៉ាងស៊ិចស៊ី។ ដោយឈុតមួយនោះ បានបង្ហាញឲ្យឃើញរូបរាងដ៏តូចច្រឡឹងរបស់នាងស្ទើរគ្រប់ជ្រុងតែម្ដង។ ពិតណាស់ អាចនិយាយបានថា រូបភាពថ្មីជាច្រើនសន្លឹកនេះ ធ្វើឲ្យសម្រស់តារាស្រីរូបនេះមានភាពលេចធ្លោ និងស្រស់សោភាទាកើភ្នែកតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]