ចិន៖ យោងតាមទំព័រ Sohu នៅព្រឹកថ្ងៃទី ១៨ ខែមិថុនានេះ មានអត្ថបទមួយបង្ហាញពីរូបភាពថ្មីរបស់ Fang Shaofeng ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញ អតីតស្វាមី Zhao Liying មានរាងស្គមទ្រុឌទ្រោម មិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែ Fang Shaofeng បានបង្ហាញពីសកម្មភាពចម្លែក ៗ ជាច្រើនផងដែរ។ 

យ៉ាងណាមិញ រូបភាពដែលត្រូវបានផ្តល់ជូនដោយអ្នកប្រមាញ់រូបភាពនៅព្រឹកនេះ បានបង្ហាញថា Fang Shaofeng កំពុងអង្គុយជូតទឹកភ្នែករបស់លោក យ៉ាងអាថ៌កំបាំងបន្ទាប់មកលោកបានលាក់ខ្លួនតែម្នាក់ឯងនៅជ្រុងម្ខាងដ៏ក្រៀមក្រំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពបង្ហាញថា Fang Shaofeng មានរាងស្គមហើយមើលទៅចាស់
រូបភាពរបស់Fang Shaofeng ជូតទឹកភ្នែករបស់លោកយ៉ាងអាថ៌កំបាំងធ្វើឱ្យមនុស្សមានអារម្មណ៍រំជើបរំជួល

ដោយឡែក បន្ទាប់ពីរូបថតទាំងនេះត្រូវបានចែករំលែក គេហទំព័រ Sohu បានពន្យល់បន្ថែមទៀតថា ទាំងនេះគឺជារូបភាពដែលត្រូវបានថតនៅក្រៅឆាក ។ ខណៈពេលដែលលោក ជូតភ្នែកអ្នកនិយមលេងអ៊ីនធឺណេតគិតថានៅពេលនេះ Shaofeng កំពុងស្តាប់សំដីរបស់អ្នកដឹកនាំរឿងភាគ ច្រើនទំនងជាដោយសារតែលោក បានជ្រៀតចូលក្នុងអត្ថបទដូច្នេះលោកបានបង្ហាញអារម្មណ៍បែបនេះ។

Shaofeng

ក្រៅពីនេះអ្នកយកព័ត៌មាន ក៏បានចែករំលែករូបភាពពីរបីសន្លឹកទៀតរបស់ Shaofeng ដែល វិលត្រឡប់មកធ្វើការវិញ ដោយតារាសម្តែងរូបនេះមានស្មារតីវិលវល់ បន្ទាប់ពីអាពាហ៍ពិពាហ៍ត្រូវបែកបាក់៕

រូបភាពបង្ហាញពីតារាសម្តែង Shaofeng  រូបនេះស្រកទំងន់ច្រើនមុខរបស់លោករាងបាក់

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]