ថៃ៖ គឺជារឿងដ៏រំភើបយ៉ាងខ្លាំង នៅក្នុងថ្ងៃខួបកំណើតរបស់តារាស្រី Due Arisara នៅក្នុងឆ្នាំនេះ ដែលត្រូវបានគូស្នេហ៍ស្រស់សង្ហា បង្កភាពភ្ញាក់ផ្អើល ដោយបានរៀបចំកាំជ្រួច និងមើលពន្លឺភ្លើងជាមួយគ្នាយ៉ាងរ៉ូមែនទិក។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៣១ ឆ្នាំ របស់នាង លោក Sebastian ដែលត្រូវជាគូស្នេហ៍បណ្ដូលចិត្ត ថែមទាំងមានកាដូពិសេសៗជាច្រើនទៀត រួមមានទាំង នំខួបកំណើតដែលបានរៀបចំយ៉ាងស្រស់ស្អាត ព្រមទាំងរបស់ប្រើប្រាស់ម៉ាកល្បីៗដែលមានតម្លៃថ្លៃ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ជាមួយនឹងកាដូជាច្រើន នៅក្នុងចំណោមនោះ បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង  ខណៈពេលដែលបានឃើញ លោក Sebastian ទិញឡានស៊េរីទំនើបយ៉ាងប្រណីត ម៉ាក Lamborghini ពណ៌ក្រហម ដែលមានតម្លៃ ២៥ លានបាត(ប្រហាក់ប្រហែលនឹង ៧៩ ម៉ឺនដុល្លា) ដែលអាចនិយាយបានថា នេះគឺជាកាដូដ៏ធំបំផុតសម្រាប់នាងនៅក្នុងឆ្នាំនេះ ថែមទៀតផង៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Due និង​គូស្នេហ៍
 Due និង​គូស្នេហ៍
កាដូ ដែលគូស្នេហ៍ Due ទិញឲ្យក្នុងថ្ងៃកំណើត
កាដូដែលគូស្នេហ៍ Due ទិញឲ្យក្នុងថ្ងៃកំណើត
កាដូឡាន ដែលគូស្នេហ៍ Due ទិញឲ្យក្នុងថ្ងៃកំណើត
កាដូឡាន ដែលគូស្នេហ៍ Due ទិញឲ្យក្នុងថ្ងៃកំណើត
កាដូឡាន ដែលគូស្នេហ៍ Due ទិញឲ្យក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]