បរទេស​៖ ក្រោយរយៈពេល ១០ ឆ្នាំកន្លងទៅតារាទូរទស្សនិ៍ដ៏ល្បី Kim Kardashian បានសារភាពថា នាង​មិនអាចបដិសេធបានទេថាប្រជាប្រិយភាពនៃកម្មវិធីទូរទស្សន៍ជិវិតពិតរបស់នាងដែលមានចំណងជើងថា «Keeping Up with the Kardashians» មានភាពល្បីល្បាញ គឺដោយសារតែរឿងអាស្រូវរបស់នាង។

ជាមួយគ្នានេះដែរ កម្មវិធីទូរទស្សន៍ជីវិតពិតដ៏វែង និងជោគជ័យបំផុតមួយនៅអាមេរិករបស់នាង ត្រូវបានបញ្ចប់ ដោយមានរហូតទៅដល់​ ២០ រដូវកាល ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង ដែលវគ្គទី ១ នៃកម្មវិធីនេះ ត្រូវបានចាក់ផ្សាយនៅក្នុងខែតុលាឆ្នាំ ២០០៧ គឺកន្លះឆ្នាំ បន្ទាប់ពីខ្សែអាត់វីដេអូសិចរបស់ Kim Kardashian ជាមួយអតីតមិត្តប្រុសរបស់នាងត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក អ្នកម្តាយកូន ៤រូបនេះ បានសារភាពថានាងមានអារម្មណ៍រំភើប ហើយបានធ្វើរឿងឆោតល្ងង់បែបនេះ។ នៅឆ្នាំ ២០០៧ ស្ទូឌីយោអាសអាភាស Vivid Entertainment បានទិញកាសែតមួយនេះជាមួយតម្លៃរហូតទៅដល់ ១ លានដុល្លារឯណោះ។

ក្រោយមក មុនពេលវីដេអូកូនជ្រូកនេះ ត្រូវបានចេញផ្សាយ តារាស្រីរូបនេះ បានប្តឹងក្រុមហ៊ុនកំសាន្តអាសភាសមួយនេះ ពីការលុកលុយភាពឯកជន។ បន្ទាប់មកភាគីទាំងសងខាងបានដោះស្រាយបញ្ចប់ហើយ Kim បានយល់ព្រមដកពាក្យបណ្តឹងនិងទទួលប្រាក់ចំនួន ៥ លានដុល្លារដែលអនុញ្ញាតឱ្យក្រុមហ៊ុនចែកចាយខ្សែភាពយន្តសិចនេះ។

ទោះជាយ៉ាងណាក៏ដោយ Kim Kardashian ក៏បាននិយាយដែរថា បន្ទាប់ពីរឿងរ៉ាវទាំងនោះបានកើតឡើង រយៈពេលកន្លះឆ្នាំកន្លងផុត ទៅរឿងរ៉ាវវិជ្ជមានជាច្រើនបានកើតឡើង បានកើតឡើងលើជីវិតរបស់នាង មិនត្រឹមតែរូបនាងនោះ សមាជិកគ្រួសាររបស់នាង មានភាពល្បីល្បាញខ្លាំងមួយរំពេចក្នុងរយៈពេលខ្លី ដែលពួកគេបានបង្ហាញខ្លួន ក្នុងកម្មវិធីជីវិតពិតរបស់នាង៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian 
ក្រុមគ្រួសាររបស់ Kim Kardashian
ក្រុមគ្រួសាររបស់ Kim Kardashian
 Kim Kardashian និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]