ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចបើការប្រឡង និងបានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី «ធីតាឯកសង្រ្កាន្ត» កាលពីប៉ុន្មានខែមុនមក យើងឃើញថាតារាសម្ដែងស្រីពន្លកថ្មី សាន កុសុមៈ កំពុងទទួលបានការគាំទ្រច្រើនពីមហាជន ពិសេសមានគេស្គាល់នាងកាន់តែច្រើន នៅពេលនាងបានក្លាយតួអង្គតំណាងទេវតាឆ្នាំថ្មី ក្នុងឆ្នាំ២០២១នេះផងដែរ។

ងាកមកមើលពីរូបសម្រស់របស់តារាស្រីរូបនេះវិញ ជារឿយៗនាពេលកន្លងមកអ្នកណាក៏ល្បី និងសរសើរនាងមិនដាច់ពីមាត់នោះដែរ ព្រោះនាងពិតជាមានសម្រស់ស្រស់ស្អាត ទាក់ទាញ ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តាមរយៈរូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះវិញ សាន កុសុមៈ ក៏ទទួលបានការសរសើរជាច្រើនផងដែរ។ ដោយក្នុងនោះ នាងបានតុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបបុរាណខ្មែរ ផាត់មុខយ៉ាងស្រគត់ស្រគុំ ធ្វើម៉ូតសក់ទម្លាក់ត្រង់ អមជាមួយស្នាមញញឹមដ៏ស្រទន់របស់នាងថែមទៀតនោះ ទើបធ្វើឲ្យគ្រប់រូបភាពររបស់តារាស្រីរូបនេះចេញមក មើលពីជ្រុងណាក៏លេចចេញភាពស្អាតប្រៀបដូចគំនូរយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សាន កុសុមៈ
សាន កុសុមៈ
សាន កុសុមៈ ក្នុងឈុតកូនក្រមុំ
សាន កុសុមៈ ក្នុងឈុតកូនក្រមុំ
សាន កុសុមៈ ក្នុងឈុតកូនក្រមុំ
សាន កុសុមៈ ក្នុងឈុតកូនក្រមុំ
សាន កុសុមៈ ក្នុងឈុតកូនក្រមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]