ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ ៖
១. ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. ខេត្តឧត្តរមានជ័យ ( ចំនួន០២នាក់)
៣. ខេត្តសៀមរាប (ចំនួន ០២នាក់)
៤.ខេត្តកំពង់ចាម ( ចំនួន០១នាក់)
៥. ខេត្តកំពត ( ចំនួន០១នាក់)
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានខេត្ត មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីចូលរួមជាផ្នែកមួយក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕
ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមជាងនេះទៅទៀតនោះ សូមអានសេចក្តីជូនដំណឹងលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]