ចិន៖ គេហទំព័រ QQ នៅរសៀលថ្ងៃទី ១៨ ខែមិថុនានេះ បានទម្លាយរូបភាពចុងក្រោយរបស់តារាសម្តែងស្រីជួរមុខ Yang Mi នៅពេលដែលតារាស្រីរូបនេះ បានបង្ហាញខ្លួននៅឯអាកាសយានដ្ឋានសៀងហៃ សម្រាប់ទៅថតភាគយន្តថ្មីរបស់នាង។

ជាមួយគ្នានេះដែរ ការបង្ហាញខ្លួនជាសាធារណៈលើកនេះ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែឈុតសម្លៀកបំពាក់ ក្នុងការលេងស្ទីលខ្លួន ដែលគ្មានម្តងណា ដែលអ្នកម៉ាក់កូនមួយរូបនេះ មិនទាន់សម័យនោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែចាយរាង បង្ហាញជើងដ៏ស្រស់ស្អាតឲ្យឃើញ នៃសម្រស់របស់ តារាស្រីវ័យ ៣០ប្លាយរូបនេះ ត្រូវបានគ្របដណ្ដប់ទាំងស្រុងដោយ សម្លៀកបំពាក់ ស្រស់ស្អាត នឹងសុទ្ធសឹងតែប្រ៊េនៗ ដែលមានតម្លៃថ្លៃទៀតផងដែរ។

គួរកត់សម្គាល់​ រូបភាពទាំងនោះ ត្រូវបានគេមើលឃើញ ទៅនឹងបូរសក់ដែល Yang Mi បានពាក់នៅកដៃឯណោះវិញ ដែលគេភ្ញាក់ផ្អើល នឹងតម្លៃរបស់វា។ វាត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃទៅដល់ ៥រយដុល្លារជាង ដែលធ្វើឲ្យមហាជនស្រឡាំងកាំង ត្រឹមតែរបស់ចងសក់របស់នាង ក៏មានតម្លៃពាក់កណ្តាលពាន់ដុល្លារទៅហើយ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
រូបភាពភាពថ្មីរបស់ Yang Mi
បូរចង់សក់របសនាង 
បូរចង់សក់របសនាង ដែលមានតម្លៃ ៥០០ដុល្លារជាង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]