កូរ៉េខាងត្បូង៖ យោងតាមសារព័ត៍មានរបស់កូរ៉េខាងត្បូង Star News នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការថា សមាជិកក្រុមចម្រៀង B.A.P Himchan បានប៉ុនប៉ងផ្តាច់ជីវិតខ្លួនឯង កាលវេលាយប់ថ្ងៃទី១៣ ខែមិថុនា។

មុននឹងធ្វើអត្តឃាតខ្លួនឯង តារាចម្រៀងប្រុស Himchan បានផុសសុំការអភ័យទោសនៅលើគណនី Instagram របស់ខ្លួន អំពីបញ្ហាចម្រោងចម្រាសរឿងរ៉ាវ បៀតបៀនផ្លូវភេទ និង ការបើកបរស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពពីសារព័ត៍មាន Star News បានរាយការណ៍ទៀតថា មានអ្នកស្គាល់គ្នា បានទាក់ទងទៅម្តាយ Himchan ដែលព្រួយបារម្ភរបស់សុខភាពរបស់តារាចម្រៀងរូបនេះ ទើបអាចការពារឧប្បត្តិហេតុនេះកុំឱ្យកើតឡើងបាន។ យោងតាមប្រភពដដែល Himchan មិនស្ថិតនៅក្នុងស្ថានគ្រោះថ្នាក់ដល់អាយុជីវិតទៀតទេ ហើយបច្ចុប្បន្ននេះ តារាចម្រៀង Himchan កំពុងសម្រាកនៅផ្ទះរបស់លោក៕

Himchan
Himchan
Himchan
Himchan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]