ថៃ៖ មហាជនគ្រប់គ្នាប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយនឹងតារាសិល្បៈAnne Jakrajutati មានវ័យ៤០ ដែលនាងជានារីភេទទីបី ហើយបើនិយាយពីរូបសម្រស់វិញពិតជាស្រស់ស្អាតខ្លាំងណាស់ ។

Anne Jakrajutati
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានឆ្លងកាត់ការវះកាត់ជាច្រើនលើកច្រើនសារដើម្បីឱ្យបានក្លាយខ្លួនជានារីៗពិត Anne ក៏ត្រូវរងនូវ​ការមើលងាយ ជាច្រើនពីសំណាក់មនុស្សមួយចំនួនដែលបានរើសអើងនាង។ តែ Anne បានយកពាក្យទាំងអស់នោះមកអភិវឌ្ឍន៍ខ្លួន និងកសាងជីវិតឱ្យជោគជ័យនិងមានតម្លៃ រហូតបានធ្វើឱ្យបុរសៗមិនតិចនាក់នោះទេដែលលង់ស្រឡាញ់នាង កន្លងមក ។

នៅក្នុងពេលថ្មីៗនេះក៏ស្រាប់តែមានបុរសជនជាតិអង់គ្លេសម្នាក់មានឈ្មោះថា Kirk Bondad បានប្រកាលក្ដែងៗថា Anne គឺជាសង្សាររបស់គេហើយ ដោយដំបូងគ្រប់គ្នាដឹងត្រឹមថាអ្នកទាំងពីរគឺរាប់អានគ្នាជាបងប្អូនតែប៉ុណ្ណោះ តាមរយៈ Anne ប្រាប់ពីមុនមក។

បន្ទាប់ពីហ្វេនៗដឹងពីដំណឹងនេះហើយធ្វើឱ្យពួកគេមានការសប្បាយចិត្តជំនួសអ្នកទាំងពីរជាខ្លាំង ហើយក៏មានពាក្យជូនពរ ព្រមទាំងសរសើរថាពួកគេស្អាតៗដូចគ្នា និងពិតជាសាកសមនឹងគ្នាណាស់៕

ប្រភព៖ Kapook

Anne Jakrajutati
Anne Jakrajutati
Anne Jakrajutati
Anne Jakrajutati
Anne Jakrajutati និង Kirk Bondad
Anne Jakrajutati  និង Kirk Bondad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]