កូរ៉េខាងត្បូង៖ រូបភាពដែល ទស្សនាវដ្តីល្បីឈ្មោះ របស់ប្រទេសអាល្លីម៉ង 032c សម្រាប់ចុះផ្សាយកាលពីថ្មីៗនេះ បានទម្លាយ ក៏ដូចជា​ចែកចាយលើបណ្តាញអ៉ីនធឺណែត នៃរូបថត របស់អតីតមេក្រុម 2NE1 តារាស្រីចម្រៀងទោល CL បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែ ស្រឡាំងកាំងតែម្តង។

ដោយក្នុងនោះ តារាស្រីកើតឆ្នាំ ១៩៩១រូបនេះ មិនខ្លាច ក៏ដូចជាមិនញញើតនោះទេ នឹងការសាកនូវអ្វីៗ ជាមួយស្លៀកបំពាក់ ដូចជាឈុតដែលប្លែកកម្រិតណា ពីព្រោះថានេះមិនមែនជាលើកទីមួយទេ ជានិច្ចកាល CL តែងតែអ្នកបង្ហាញខ្លួនក្នុង ការជ្រើសរើសអ្វីដែលប្លែក ជាមួយការតុបតែងខ្លួន មិនធ្លាប់មានពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកទៅមើលរូបភាពជាច្រើនសន្លឹក នៃរូបភាពថ្មីរបស់ ម្ចាស់បទ «Hello Bitches» ដែលមួយប្លង់ៗ មានស្ទីលតុបតែងខ្លួនប្លែក ដែលធ្វើឲ្យអ្នកទស្សនាគិតមិនដល់ ស្មានមិនត្រូវ ចំពោះការលេងស្ទីលរបស់នាង។

ជាពិសេសជាងនេះទៅទៀតនោះ គេត្រូវបានគេរាយការណ៍មកថា CL ក៏បានក្លាយខ្លួនជាតារាចម្រៀងកូរ៉េដំបូងគេបង្អស់ ដែលបានលេចមុខក្នុងទស្សនាវដ្ដី 032c ដ៏ល្បី ប្រចាំប្រទេសអាល្លីម៉ង់មួយនេះដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL
រូបភាពថ្មីរបស់ CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]