ឥណ្ឌា៖ វីរុសកូវីដ១៩ ត្រូវបានគេរកឃើញនៅក្នុងសំណាកទឹកដែលយកចេញពីទន្លេ Sabarmati ក្នុង Ahmedabad។ ហើយ វីរុសនេះ ត្រូវបានគេរកឃើញ នៅក្នុងសំណាកដែលយកចេញពីបឹងKankria និង Chandola ផងដែរ។
សំណាកពីទឹកទន្លេ Sabarmati និងបឹង Chandola និង Kankria ត្រូវបានប្រមូលយកមកពិសោធន៍ ដោយអ្នកស្រាវជ្រាវនៃវិទ្យាស្ថានIIT និងសាលាវិទ្យាសាស្ត្របរិស្ថាននៃសាកលវិទ្យាល័យGandhinagar និង Jawaharlal Nehru។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីនៅវិទ្យាស្ថាន IIT បាននិយាយថា វត្តមានរបស់វីរុសកូវីដ១៩ នៅក្នុងបឹងនិងទន្លេ អាចនាំឱ្យមានស្ថានភាពគ្រោះថ្នាក់ថែមទៀត។
លោកសាស្រ្តាចារ្យ Kumar បន្ថែមទៀតថា ពួកគេបានប្រមូលសំណាកទឹកម្តង ជារៀងរាល់សប្តាហ៍នៅចន្លោះថ្ងៃទី ៣ ខែកញ្ញាដល់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ ខណៈពេលដែលសំណាកចំនួន ៦៩៤ ត្រូវបានប្រមូលពីទន្លេ Sabarmati ចំនួន ៥៤៩ ត្រូវបានយកចេញពីបឹង Chandola និង ៤០២ ពីបឹង Kankria ។
ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវ ចង់ឱ្យមានការធ្វើតេស្តស្រដៀងគ្នានេះនៅទូទាំងប្រទេសឥណ្ឌាតែម្តង។ ដោយ អ្នកជំនាញទាំងនេះ បាននិយាយថាវីរុសកូវីដ១៩ នេះអាចរស់នៅក្នុងទឹកបានយូរ។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ សាកសពរបស់អ្នកឆ្លងរោគ Covid-19 ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេ Ganga ក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ។ របាយការណ៍ក្នុងតំបន់បានអះអាងថាមានសាកសពជាង ១០០ ត្រូវបានគេបោះចោលចូលក្នុងទឹកទន្លេ៕
ប្រភព៖ India Today
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]