បរទេស៖ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១៧ ឧសភា តារាម៉ូដែលសេដ្ឋីនី Kylie Jenner បានពន្យល់ពីដើមហេតុដំបូង អំពីបបូរមាត់ដ៏ល្បីល្បាញរបស់នាង និងការលើកទឹកចិត្តដែលធ្វើឱ្យនាង ក្លាយជាអ្នកជំនាញផាត់មុខដ៏ល្បី អាចរកប្រាក់ចំណូលបានពាន់លានដុល្លារដូចសព្វថ្ងៃនេះ។

តួយ៉ាងស្ថិតនៅក្នុងវ័យ ២៣ ឆ្នាំ អ្នកម៉ាក់កូនមួយរូបនេះ បានពន្យល់ប្រាប់ថា នាងគ្មានទំនុកចិត្ត ដោយសារបបូរមាត់ស្ដើង រហូតដល់ ពេលខ្លះ នាងអារម្មណ៍ថា មិនមានផាសុខភាពសូម្បីតែបន្តិច នៅពេលដែលនាង បានថើបគ្នាជាមួយមិត្តប្រុសដំបូងរបស់នាង។ ជាលទ្ធិផល ដោយសារមានចំណង់ចំណូលខាតការផាត់មុខទៀតផងនោះ នាងក៏បានសម្រេចចិត្ត ក្នុងការចាក់បំពេញបបូរមាត់នៅអាយុ ១៧ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត នាងបន្ថែមទៀតថា ដោយសារតែពាក្យសម្តីរបស់សង្សារដំបូងរបស់នាង ដោយ Kylie បានសារភាពចំៗ ថាបុរសស្នេហាទី១របស់នាង បានជម្រុញទឹកចិត្តឱ្យនាងធ្វើវា នាងក៏បាននិយាយបែបកំប្លែង ថានាងគួរតែប្រើឈ្មោះបុរសស្នេហាគ្រាដំបូង នោះសម្រាប់គ្រឿងសំអាង ក្រែមបបូរនាងទៀតផងដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
 Kylie កាលអាយុ ១៧ឆ្នាំ​ និងបច្ចុប្បន្ន
Kylie កាលអាយុ ១៧ឆ្នាំ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]