ថៃ៖ Kelly ជាតារាសម្ដែងដ៏មានទេពកោសល្យនិងល្បីឈ្មោះម្នាក់នៅក្នុងរង្វងសិល្បៈ ហើយមិនតែប៉ុណ្ណោះកាលពីពេលកន្លងទៅលោកក៏ទើបតែបានលែងលះអតីតភរិយាគឺ Chanuchtra កាលពីប៉ុន្មានខែមុននោះផងដែរ។

Kelly  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការលែងលះគ្នារវាង Kelly និងអតីតភរិយារបស់គេពិតជាបានធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសថៃ និងនៅក្នុងរង្វង់សិល្បៈទាំងអស់​ ដែលសម្ដែងនូវក្ដីសោកស្ដាយ ចំពោះអ្នកទាំងពីរជាខ្លាំង។ នៅក្នុងរឿងនេះ អ្នកខ្លះក៏គិតថាពេលដែលលែងគ្នាហើយគឺបានធូរស្បើយក្នុងចិត្ត តែអ្នកខ្លះទៀតពិតណាស់ គឺវេទនានៅក្នុងចិត្ត មានតែភាពឯកា ឈឺចិត្ត មានអារម្មរណ៍ថាពិភពលោកនេះងងិតសូន្យឈឹង គ្មានន័យ ។

Kelly  និងអតីតភរិយា 

សម្រាប់​តារាសម្ដែងប្រុសលោក Kelly នេះវិញ កាលពីថ្មីៗនេះក៏បានផ្ដល់កិច្ចសម្ភាសមួយរៀបរាប់អារម្មណ៍ពីដំបូងក្រោយលែងលះគ្នាជាមួយអតីតភរិយា ដ៏សែនឈឺចាប់ ធ្វើឱ្យគេគ្មាន អារម្មណ៍នៅក្នុងខ្លួន ងើបពីគេងមកមិនមានគោលដៅច្បាស់លាស់ក្នុងជីវិត មិនដឹងថាខ្លួនត្រូវស្លៀកសម្លៀកបំពាក់បែបណាទៅធ្វើការ ទាំងកាលពីមុនជាអ្នកចូលចិត្តលេងម៉ូតខោអាវ មានអារម្មណ៍ធុញទ្រាន់ជាមួយនឹងមនុស្សជាច្រើននាក់ នៅចំពោះមុខ ហើយគេបង្ហើបថាថ្ងៃខ្លះមិននឹកនាហូបបាយពេញមួយថ្ងៃក៏មានដែរ ។

ប៉ុន្តែពេលនេះ​ Kelly បានធូរស្បើយនៅក្នុងចិត្តច្រើនហើយ ព្រោះគេត្រូវធ្វើជាមនុស្សដែលមានទំនួលខុសត្រូវចំពោះខ្លួនឯងខ្ពស់​ ហើយក៏ងាកមកស្រឡាញ់ខ្លួនឡើងវិញ  ព្រមទាំងមានការងារនិង រឿងជាច្រើនទៀតដែលត្រូវបំពេញ គួបផ្សំជាមួយនឹងពេលវេលាដែលកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃផងនោះ ក៏បានបន្សាបអារម្មណ៍ឈឺចាប់របស់ Kelly និងធ្វើឱ្យគេអាចភ្លេចរឿងរ៉ាវមួយចំនួនផងដែរ ៕

ប្រភព៖  Sanook 

Kelly  
Kelly  
Kelly និងអតីតភរិយា 
Kelly  
Kelly និងអតីតភរិយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]