ថៃ៖ អាចនិយាយថា Janie គឺជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ថែមទាំងមានការថែរក្សារូបរាងបានយ៉ាងល្អ បើទោះបីជាបច្ចុប្បន្ននេះ នាងមានកូនមួយរួចទៅហើយ តែរូបសម្រស់របស់នាង ហាក់មិនមានការផ្លាស់ប្ដូរនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Janie បានបង្ហាញរូបភាពថ្មីស្រឡាងរបស់ខ្លួនប៉ុន្មានសន្លឹក បង្អួតរាងដ៏តូចច្រឡឹង ក្បាលពោះរាបស្មើ ស្បែករលោងមានសុខភាពល្អ និងមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង ក្នុងពេលតែងខ្លួនបែបស៊ិចស៊ី ព្រមជាមួយនឹងម៉ូតសក់ខ្លី ដែលជាទីពេញនិយមពីអ្នកទស្សនាជាច្រើន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈរូបភាពទាំងនេះ បានបណ្តាលឲ្យមិត្តភក្តិ និងអ្នកគាំទ្រមិនតិចនាក់ទេ បានធ្វើការបញ្ចេញមតិនិយាយលេងសើច ក៏ដូចជាសរសើរពីសម្រស់ អ្នកម្ដាយរូបនេះ ដែលមើលទៅនៅតែមានភាពស្រស់ស្អាត និងអាចពង្វក់ចិត្តកម្លោះៗជាច្រើន ថែមទៀតផង៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Janie
Janie
Janie
Janie
Janie
Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]