ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ អ្នកនាង Sririta Jensen បន្ទាប់ពីបានរៀបការជាមួយនិងកម្លោះត្រកូលអភិជនរួចមក ហើយបានក៏បានទទួលចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ថែមទាំងជាអ្នកស្នងមរតករាប់លានផងដែរ។

យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជន បន្ទាប់ពីទទួលបានកូនប្រុសរួចមក តារាស្រីដ៏ល្បី នាង Sririta  ព្រមទាំងស្វាមី កាន់តែមានភាពផ្អែមល្ហែមនឹងគ្នា ដោយនាងក៏ បានបង្ហាញពីសកម្មភាព ជាមួយនឹងស្វាមីយ៉ាងមានក្តីសុខរបស់ខ្លួន នៅក្នុងបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើន បានកម្សាន្តអារម្មណ៍ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង  អ្វីដែលធ្វើឲ្យអ្នកគាំទ្រច្រណែននោះ គឺស្វាមីភរិយាកូនមួយ មួយគូនេះ បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនឹងគ្នានៅលើគណនី Instagram ដោយសកម្មភាពបង្ហាញពីស្វាមី អ្នកនាង Srirta អៀវនាងដាក់លើខ្នង មើលទៅពិតជាមានក្តីសុខប្រៀបដូចក្រមុំកំលោះទើបតែស្រឡាញ់គ្នាថ្មីថ្មោងអញ្ចឹង។ 

ស្រនឲបនឹងនេះ ទង្វើទាំងនេះបានធ្វើឱ្យមហាជនជាច្រើន មានការកោតសរសើរ ជាខ្លាំង ដោយពួកគេទាំងពីរ តែងតែរក្សានូវភាពផ្អែមល្ហែមនិងគ្នាមិនចេះសាបសូន្យបើទោះបីជាបានរៀបការ និងមានកូន រួចហើយក៏ដោយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

SriritaJensen
SriritaJensen
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី
Sririta និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]