រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងថ្ងៃបុណ្យឪពុក គេឯងគ្រប់គ្នា តែងធ្វើពិធីអបអរ ឫបង្ហោះរូប ជាមួយឪពុក ដោយភ្ជាប់មកជាមួយសារជូនពរ ឫគុណបំដាច់របស់ឪពុកជាដើម តែចៃន្យ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានត្រឹមថតរូបជាមួយនឹង ស៊ុមរូបថតឪពុក ក៏ព្រោះ តែបាត់បង់ឪពុកក្នុងប្រការណាមួយ។

តែផ្ទុយខុសអស់ពីគេ តារាចម្រៀងប្រុស ករុណា ពេជ្រ មានឪពុកដែរ តែបែរជា មិនស្គាល់ខ្លួនជាកូន សម្រាកនៅមួយកន្លែង ព្រោះជំងឺស្លាប់ខ្លួន ដែលធ្វើឲ្យ ដល់ថ្នាក់ជំរុញចិត្ត ច្រៀងបទថ្មី <ប៉ាខ្ញុំ ក្លាយជាមនុស្សរុក្ខជាតិទៅហើយ> ដែលធ្វើឲ្យមហាជន ពេញចិត្តខ្លាំង មិនថា សាច់ភ្លេង សាច់វីដេអូ គុណភាពសម្លេង សុទ្ធតែជាហេតុធ្វើឲ្យបទនេះ កំពុងកក្រើក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តាមរយៈការបង្ហោះរឿយៗរបស់ តារាចម្រៀងប្រុសរូបនេះ ជាកូនកត្តញ្ញូ ចេះដឹងគុណឪពុក រហូតដល់ថ្នាក់ ទិញផ្ទះថ្មី តម្លៃក្បែរសែនដុល្លារ ដើម្បីបំពេញក្តីស្រមៃ ចង់នៅផ្ទះធំ ក្នុងជីវិតចង់ក្រោយ កាលនៅមានសុខភាពមាំមួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖​

តារាចម្រៀង ករុណា ពេជ្រ
តារាចម្រៀង ករុណា ពេជ្រ
តារាចម្រៀង ករុណា ពេជ្រ និងលោកប៉ា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]