អាមេរិក៖ រយៈពេល២ឆ្នាំហើយ ដែលតារាសម្ដែងស្រីអ្នកនាង អ៊ុន អាលីហ្សា បានរៀបការកសាងជីវិតគ្រួសារមកទល់បច្ចុប្បន្ន។ ក្នុងនោះដែរ គេដឹងថាតារារូបនេះរៀបការជាមួយអនិកជនរស់នៅលើទឹកដីអាមេរិកទៀតផង។ ជាមួយគ្នានេះដែរ ស្របពេលដែលនាងមានផ្ទៃពោះស្វាមីនាងបានទៅអាមេរិកវិញ ដើម្បីបំពេញការងារផងដែរ។

បើទោះបី ពេលពរពោះកូនដំបូងអ្នកនាង អ៊ុន អាលីហ្សា មិនមានស្វាមីនៅក្បែរ ចាំជួយមើលថែនាងដូចប្ដីប្រពន្ធដទៃក៏ពិតមែន តែនាងនៅតែរឹងមាំអាចមើលថែខ្លួនឯងនឹងកូនក្នុងពោះបានយ៉ាងល្អ។ ពិតណាស់ ក្រោយពរពោះអស់ជាច្រើនខែ តារារូបនេះក៏សម្រាលបានកូនស្រីម្នាក់ដោយសុវត្ថិភាព ចំពោះកូនស្រីនាងវិញ ឃើញថាមានមុខមាត់ស្រស់ស្អាត ឃ្យូតខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងបន្ទាប់ពីសម្រាលកូនរួច មើលថែកូនតែម្នាក់ឯងអស់ជាច្រើនខែនោះ កាលពីពេលថ្មីៗនេះ អ្នកនាង អ៊ុន អាលីហ្សា បាននាំកូនស្រីទៅអាមេរិក ដើម្បីជួបស្វាមីក្រោយបែកគ្នាជាច្រើនខែកន្លងមក។ ស្របពេលបានទៅដល់អាមេរិកភ្លាម គេសង្កេតឃើញ អ្នកម៉ាក់សម័យថ្មីរូបនេះ បានថតរូបជុំកូនស្រី និងស្វាមី បង្ហាញពីសេចក្ដីសុខក្នុងគ្រួសារយ៉ាងកក់ក្ដៅតែម្ដង។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ រាល់រូបភាព នាងតែងតែងបង្ហាញស្នាមញញឹម និងភាពរីករាយជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង អ៊ុន អាលីហ្សា
  អ្នកនាង អ៊ុន អាលីហ្សា និងកូនស្រី
  អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]